សម្រួល និងរុះរើខ្សែរកាប ដែលទើសផ្លូវ សម្រាប់ដង្ហែព្រះបរមសព
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏កម្ពុជា កំណត់ឲ្យក្រុមហ៊ុនខ្សែរកាបទាំងអស់ ពង្រឹងផ្នែកបច្ចេកទេស និងរុះរើបណ្តាញខ្សែរមួយចំនួន ដើម្បីសម្រួលដល់ ព្រះរាជពិធីដង្ហែរ ព្រះបរមសព អតីតព្រះមហាវិរៈក្សត្រនរោត្តម សីហនុ ដើម្បីថ្វាយព្រះភ្លើង នាពេលខាងមុខនេះ។
ប្រព័ន្ធខ្សែរភ្លើង ទូរស័ព្ទ ខ្សែរកាប នៅលើបង្គោលភ្លើងមួយ ក្នុងទីក្រុងភ្នំពេញ។ រូបថត MONOROOM.info/ Panhavion។
បច្ចុប្បន្ន គេសង្កេតឃើញថា មានខ្សែរកាប របស់ក្រុមហ៊ុនជាច្រើន បាននឹងកំពុងបំពាក់ព្យួរលើ បង្គោលអគ្គីសនី ឫបង្គោលទូរស័ព្ទឆ្លងកាត់ទទឹង បណ្តាមហាវិថី និងវិថីនានា ប្រកបដោយ ភាពរញ៉េរញ៉ៃ ដូចសំបុកពីងពាង។ ទាំងនេះហើយដែលអាចបង្ករអោយមានគ្រោះថា្នកចរាចរណ៍ [...]