សមាជិកព្រឹទ្ធសភាបារាំងព្រមានរដ្ឋាភិបាលកម្ពុជា ថាបានឆ្លង«បន្ទាត់ក្រហម»
ការហាមឃាត់ក្រុមអ្នកនយោបាយប្រឆាំង នៅក្នុងប្រទេសកម្ពុជា មានន័យថា «បន្ទាត់ក្រហម»មួយ ទើបនឹងត្រូវបានលោតរំលង ដោយរដ្ឋាភិបាលកម្ពុជា។ ហើយបរិយាកាសនយោបាយ ក្នុងរយៈពេលចុងក្រោយ បាន«ដើរផ្ទុយទៅនឹងដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ ដែលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ បានកំណត់សម្រាប់ប្រទេសកម្ពុជា»។
ខាងលើនេះ ជាដំណកស្រង់ចេញពីផ្នែកមួយ នៃសេចក្ដីប្រកាសព័ត៌មាន របស់លោក អង់ដ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភាបារាំង មកពីគណបក្ស«En Marche!» ដែលជាគណបក្សកំពុងកាន់អំណាច របស់ប្រទេសបារាំង។ សមាជិកព្រឹទ្ធសភារូបនេះ ដែលជាអនុប្រធាននៃគណៈកម្មការនៃកិច្ចការអ៊ឺរ៉ុប (របស់ព្រឹទ្ធសភាបារាំង) និងជាអនុប្រធាន នៃក្រុមសមាជិកព្រឹទ្ធសភាជាមិត្ត បារាំង-កម្ពុជា បានបន្តបរិហារសាលក្រម របស់តុលាការកំពូលកម្ពុជា ថាមានលក្ខណៈ«ដ៏អាស្រូវ» និង«ដ៏អយុត្តិធម៌» ដែលមិនគួរឲ្យយល់បាន។
ជាមួយនឹងការអះអាង [...]