អាយទូនរបស់អ៊ៀបផ័ល បានមកដល់ អាស៊ីអាគ្នេយ៍
អ៊ៀបផ័ល បានពង្រីកហាងលក់ចំរៀង និងវីដេអូ នៅលើបណ្ដាញអាំងទើណែត របស់ខ្លួនមួយ ឈ្មោះថា អាយទូន មកកាន់១២ប្រទេសទៀត នៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសទាំង១២ ដែលក្នុងនោះរួមមាន ថៃ សាំងហ្គាពួរ កម្ពុជា និងវៀតណាម តែគេមិនបានឃើញមាន ប្រទេសចិន និងឥណ្ឌា នៅក្នុងបញ្ជីនោះទេ។
បណ្ដាញកម្មវិធី អាយទូន (iTunes) ដែលផ្ទុកចំរៀង និងវីដេអូរាប់លានបទ របស់ក្រុមហ៊ុនអ៊ៀបផ័ល។
បន្ថែមពីលើ បាងកក ហាណូយ ឬភ្នំពេញ អ្នកប្រើប្រាស់នៃក្រុមហ៊ុនយក្សរបស់អាមេរិក ឈ្មោះថា អ៊ៀបផ័ល (Apple) អាចនឹងចូលទៅរកបានជាច្រើនទៀត នូវបទចំរៀង ឬវីដេអូ ដែលមានចំនួន ប្រមាណជាជាង ២០លានបទ ពីប្រទេសឡាវ ហ្វីលីពីន ម៉ាឡេស៊ី ហុងកុង ម៉ាកាវ តៃវ៉ាន់ ប្រ៊ុយណេ និងស្រីឡាំងកា។ [...]