Posts tagged as "Femme violee"

តួនាទីសំខាន់នៃ«ជនបង្គោល» ក្នុង​ការ​​បំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ

តួនាទីសំខាន់នៃ«ជនបង្គោល» ក្នុង​ការ​​បំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ

ដើម្បីទប់ស្កាត់ និងបំបាត់ អំពើហិង្សាក្នុងគ្រួសារ ឲ្យកាន់តែមានប្រសិទ្ធិភាព អង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បាន​បញ្ចូលបុរស ដែលគេចាត់ទុកថា «ជាអ្នកផ្ដើមអំពើហិង្សា» ឲ្យក្លាយជា«ជនបង្គោល»។ តំបន់គោលដៅចំនួនបី នៅក្នុង​រាជធានីភ្នំពេញ ត្រូវបានជ្រើសរើស គឺរួមមានតំបន់ ត្រពាំងត្រសាំង តំបន់ចោមចៅ និងតំបន់ឃ្មួញ។ ក្នុងនោះសរុបចំនួន ២៨ ភូមិ ដែលមាន ជនបង្គោលស្ម័គ្រចិត្ត មួយរូបតាមភូមិនីមួយៗ។


លោក ថាំង ប៊ុនសុង អប់រំស្តីពីអំពើហិង្សា ដល់អ្នកភូមិនៅតំបន់គោលដៅ ។ រូបថត NGO CNRO

អំពើហិង្សា ក្នុងគ្រួសារ កំពុងកើតមាន ស្ទើរតែជាប្រចាំ តែពេលខ្លះមានទម្រង់តូចបំផុត ដែលយើងមិនបានចាប់អារម្មណ៍ ដូចជា«ហិង្សាផ្លូវចិត្ត»ជាដើម។ ក្រៅពីនេះ [...]

ឥណ្ឌា៖ សង្សា​របស់​ស្ត្រី​រងគ្រោះ ពន្យល់​ជា​លើក​ដំបូង ពី​ហេតុការណ៍​ដ៏​ព្រៃផ្សៃ

ឥណ្ឌា៖ សង្សា​របស់​ស្ត្រី​រងគ្រោះ ពន្យល់​ជា​លើក​ដំបូង ពី​ហេតុការណ៍​ដ៏​ព្រៃផ្សៃ

«តើខ្ញុំត្រូវនិយាយថាដូចម្ដេច? គេមិនត្រូវដឹង និងឃើញ ពីសភាពព្រៃផ្សៃ ដូចដែលខ្ញុំបានឃើញនោះទេ។ ខ្ញុំសាកល្បង ប្រយុទ្ធតទល់នឹងមនុស្សទាំងនោះ និងក្រោយមក ខ្ញុំថែមទាំងបាន អង្វរលន់តួម្ដងហើយ ម្ដងទៀត ដើម្បីសុំពួកគេ​លើក​លែង​អោយនាង។» យុវជនអាយុ២៨ឆ្នាំ បាននិយាយដូច្នេះប្រាប់ទីភ្នាក់ងារបារាំង អាអេហ្វប៉េ តាមទូរស័ព្ទ។

ដំបងដែកច្រេះចាប់

ពេលដែលអ្នកទាំងពីរ បានវិលត្រឡប់ពីមើលភាពយន្ដវិញ និងរកជិះរម៉កកង់មិនបាន គូរសង្សាទាំងពីរសម្រេចចិត្ត ឡើង​ជិះរថយន្ដក្រុងមួយ ដែលជាធម្មតា ត្រូវបានគេប្រើប្រាស់ សម្រាប់ប្រមូលកូនសិស្ស ប៉ុន្តែនៅយប់នោះ រថយន្តក្រុង​នេះ ត្រូវបានហួងហែងដោយជនមួយក្រុម ដែលមានបំណង«ចេញដើរយប់» កំសាន្តនៅក្នុងទីក្រុងរបស់ប្រទេស។ នៅ​ក្រោយ​ពេលដែលអ្នកទាំងពីរ បានចូលដល់ក្នុងរថយន្ដ យុវជននេះត្រូវបានគេវាយ ហើយចំណែកឯសង្សារបស់នាយ ត្រូវបានគេ​រំលោភជាច្រើនដង ដោយមនុស្សជាច្រើននាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...