Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

ឥណ្ឌូនេស៊ី​បង្ក្រាប​គម្រោង​ភេរកម្ម ដែល​ត្រៀម​ធ្វើ​នៅ​ថ្ងៃ​ណូអែល

ឥណ្ឌូនេស៊ី​បង្ក្រាប​គម្រោង​ភេរកម្ម ដែល​ត្រៀម​ធ្វើ​នៅ​ថ្ងៃ​ណូអែល

ជនសង្ស័យ​​ ឥស្លាមនិយមជ្រុល ចំនួនបីនាក់ ត្រូវបានសម្លាប់នៅក្នុងថ្ងៃពុធទី២១ ខែធ្នូនេះ នៅក្នុងតំបន់​ជាយ​ក្រុង នៃរដ្ឋធានី ចាការតា។ ប្រតិបត្តិការ​ប្រឆាំង​អំពើភេរវកម្ម ដែលឈានទៅដល់បង្ក្រាបបាន នូវជនទាំង​បី​នាក់ បានរកឃើញគ្រាប់បែកជាច្រើន នៅក្នុងគេហដ្ឋាន របស់ជនសង្ស័យទាំងនេះ។ នេះ បើតាមការ​ប្រកាស​ឲ្យ​ដឹង របស់​នគរបាលឥណ្ឌូនេស៊ី ដោយបានបញ្ជាក់បន្ថែមថា គម្រោងភេរវកម្មអត្តឃាតមួយ ដែល​ក្រុម​នេះ​ត្រូវ​វៀប​ចំ​ធ្វើ នៅ​ពេល​បុណ្យណូអែល ឬបុណ្យគ្រឹស្មាស៍ ក្នុងប៉ុន្មានថ្ងៃខាងមុខ ត្រូវអាជ្ញាធរបំបែក បាន​ជា​ស្ថាពរ។

ប្រភពពីមន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំងនេះ បានបដិសេធមិនប្រគល់ខ្លួន ឲ្យ​នគរបាល​ឡើយ នៅ​ពេលមានការឡោមព័ទ្ធ និងក្រោយមក មានការវាយសម្រុកចូល ពីសំណាក់កងកម្លាំងនគរបាល ទៅ​ក្នុង​គេហដ្ឋាន​របស់ពួកគេ ដែលស្ថិតនៅក្នុងក្រុង «Tangerang» មានចំងាយ​ប្រមាណ​ជា២៥គីឡូម៉ែត្រ ខាងលិច​រដ្ឋធានី ចាការតា។ ការបដិសេធនេះ [...]

ISIS ទទួល​ស្គាល់​ភេរវកម្ម​បើក​រថយន្ដ​បុក​មនុស្ស នៅ​ប៊ែរឡាំង

ISIS ទទួល​ស្គាល់​ភេរវកម្ម​បើក​រថយន្ដ​បុក​មនុស្ស នៅ​ប៊ែរឡាំង

នៅល្ងាចថ្ងៃអង្គារទី២០ ខែធ្នូនេះ (ម៉ោងនៅអ៊ឺរ៉ុបខាងលិច) ទីភ្នាក់ងារឃោសនា «Amaq» ឲ្យ​ចលនា​ភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) បាន​ធ្វើ​សេចក្ដី​ប្រកាស​មួយ ទទួលស្គាល់​ការវាយប្រហារ ដោយបើក​រថយន្ដ​ដឹក​ទំនិញ​ធុនធ្ងន់ បំបុក​ចូល​ក្នុង​ហ្វូង​មនុស្ស នៃ​ផ្សា​រាត្រីមួយ ស្ថិតនៅ​ភាគ​ខាង​លិច នៃរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ថាជាគម្រោង​ការ​របស់​ក្រុម​ខ្លួន។

ទីភ្នាក់ងារនេះ បានសរសេរថា៖ «យុទ្ធជនមួយរូប របស់ក្រុមរដ្ឋអ៊ីស្លាម បានបើកប្រតិបត្តិការសិក ក្នុង​រដ្ឋធានី​ប៊ែរឡាំង ដើម្បីជាការឆ្លើយតប ទៅនឹង សេចក្ដី​អំពាវនាវ (របស់ក្រុមរដ្ឋអ៊ីស្លាម) ឲ្យធ្វើការវាយប្រហារ ទៅ​លើ​ពលរដ្ឋ​នៃ​បណ្ដាប្រទែស ដែលចូលរួមក្នុងក្រុមសម្ព័ន្ធមិត្ត»។

ក្រុមសម្ព័ន្ធមិត្ត ដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយមានប្រទេស​​អាល្លឺម៉ង់​ចូលរួមដែរនោះ [...]

ភេរវកម្មនៅ​ប៊ែរឡាំង៖ «ជន​កាន់​ចង្កូត​រថយន្ដ នៅ​មាន​សេរីភាព​នៅ​ឡើយ»

ភេរវកម្មនៅ​ប៊ែរឡាំង៖ «ជន​កាន់​ចង្កូត​រថយន្ដ នៅ​មាន​សេរីភាព​នៅ​ឡើយ»

ជនអ្នកបើករថយន្ដដឹកទំនិញ ដែលបានបើកបំបុក ចូលក្នុងហ្វូងមនុស្ស នៃផ្សារាត្រីមួយកន្លែង ស្ថិតនៅ​ភាគ​ខាង​លិច​រដ្ឋធានីប៊ែរឡាំង (ប្រទេសអាល្លឺម៉ង់) កំពុងស្ថិតក្នុងការគេចខ្លួន និងមានអាវុធក្នុងដៃនៅឡើយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយឲ្យដឹង របស់សារព័ត៌មានអាល្លឺម៉ង់ ឈ្មោះ «Die Welt» នៅលើគេហទំព័ររបស់ខ្លួន នៅ​មុន​នេះ​បន្តិច។

សារព័ត៌មានបានឲ្យដឹង ដោយយកប្រភពនគរបាល មកបញ្ជាក់ថា ព័ត៌មានផ្ដល់ដោយជនសង្ស័យដំបូង ដែល​ជាជនអន្តោប្រវេសន៍ មកពីប្រទេសប៉ាគីស្ដង់ និងដែលត្រូវបានឃាត់ខ្លួន នៅពេលភ្លាមៗ​​ក្រោយ​ហេតុការណ៍​នោះ ត្រូវបានអាជ្ញាធរ យកមកធ្វើការសិក្សា ពិនិត្យ ហើយព័ត៌មានទាំងនោះ សុទ្ធតែត្រឹមត្រូវ មិនមាន​ការ​សង្ស័យ​អ្វី​ឡើយ។ ជនសង្ស័យដំបូងរូបនោះ មានឈ្មោះ ណាវេដ (Naved B) អាយុ២៣ឆ្នាំ កំពុងរស់នៅ​ក្នុង​មណ្ឌល​​ទទួល​​ជន​​អន្តោប្រវេសន៍​មួយកន្លែង។ យុវជនរូបនេះ ធ្លាប់ត្រូវបាននគរបាលស្គាល់ ថាបានប្រព្រឹត្តិ​បទ​ល្មើស​កម្រិតស្រាល [...]

ស្លាប់​៥នាក់​និង​របួស​ច្រើន​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ នា​ភាគ​ខាង​លិច​បារាំង

ស្លាប់​៥នាក់​និង​របួស​ច្រើន​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ នា​ភាគ​ខាង​លិច​បារាំង

មនុស្សយ៉ាងតិច ៥នាក់ បានស្លាប់ និងច្រើននាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ ដែលបានកើតឡើង នៅវេលា​ម៉ោង​ប្រមាណជា ៩និង៤៥នាទី ព្រឹកថ្ងៃអង្គារទី២០ ខែធ្នូនេះ ក្នុង​តំបន់​វ៉ង់ដេ (Vendée) ស្ថិតនៅភាគខាងលិច​ប្រទេសបារាំង។ នេះបើតាមការអះអាងឲ្យដឹង ពីសំណាក់​​ក្រុម​អ្នក​​ជួយ​សង្គ្រោះ និងស្នងការនគរបាលតំបន់។

ហេតុការណ៍បានកើតឡើង នៅលើដងផ្លូវល្បឿនលឿន ក្នុងតំបន់ «D160» (ភាសា​បារាំងហៅ Route dépatementale) នៅត្រង់ចំណុច «Sainte-Flaive-des-Loups» ចន្លោះ​ពីក្រុង «Les Sables-d'Olonne» ជាប់​មហា​សមុទ្រអាត្លង់ទីក និងក្រុង «La Roche-sur-Yon»។ បើតាមវិទ្យុ​បារាំង​ឈ្មោះ «FranceBleu» បាន​បញ្ជាក់​ថា អ័ព្ទដ៏ក្រាស់ឃ្មឹក ដែលគ្របដណ្ដប់ លើតំបន់ជាច្រើន ក្នុងប្រទេស​បារាំង តាំង​ពីច្រើន​សប្ដាហ៍​មក​ហើយ​នោះ ទំនងជា​មូលហេតុ ដែលបណ្ដាល​ឲ្យកើតមាន នូវគ្រោះថ្នាក់​ចរាចរណ៍​ខាងលើ។