កាសែតអាល្លឺម៉ង់ លត់ក្រុមជម្រើសជាតិខ្លួន
យ៉ាងអាម៉ាស់ ដោយហេតុថា ក្រុមអាល្លឺម៉ង់ គឺជាម្ចាស់ពាន ជើងឯកពិភពលោក ឆ្នាំ២០១៤ ដែលជាព្រឹត្តិការណ៍ ក្នុងប្រទេសប្រេស៊ីល មុនព្រឹត្តិការណ៍ពិភពលោក ក្នុងប្រទេសរ៉ូស្ស៊ី នាឆ្នាំ២០១៨នេះ។ នៅក្នុងតារាងចំណាត់ថ្នាក់ប្រចាំឆ្នាំ របស់សហព័ន្ធបាល់ទាត់ពិភពលោក ក៏បានបញ្ជាក់ដែរថា គឺក្រុមជម្រើសជាតិអាល្លឺម៉ង់នេះ ឈរនៅលេខរៀងទីមួយ លើគេបង្អស់ នៃតារាងដែលមាន២០៦ប្រទេស។
ខណៈក្រុមម៉ិចសិកវិញ ឈរនៅលេខរៀង ទី១៥ នៃតារាងចំណាត់ថ្នាក់ខាងលើ តែបែរបានអង្អែលពុកមាត់អាល្លឺម៉ង់ នៅក្នុងការប្រកួតជុំដំបូង នៃវគ្គជម្រុះក្នុងពូល ដោយបំបាក់ក្រុមបាល់ទាត់ ដែលជាម្ចាស់ពាន ឆ្នាំ២០១៤ ក្នុងគ្រាប់បាល់ ១-០។
សម្រាប់សារព័ត៌មានអាល្លឺម៉ង់ វាជាព្រឹត្តិការណ៍ ដែលមិនអាចទទួលយកបាន និងបានបង្កការខកចិត្ត ដ៏ធំមហិមា។ សារព័ត៌មាន «Bild» បានសរសេរនៅក្នុងអត្ថបទរបស់ខ្លួនថា៖ «តើមាននរណាម្នាក់ បានឃើញក្រុមជើងឯកពិភពលោក របស់យើងឬទេ? ទោះឃើញ ឬមិនឃើញក៏ដោយ [...]