ប្រេនដិន រ៉ដចឺស៖ ល្វីស ស្វារែស ជំពាក់​និង​ត្រូវ​សង​ក្លិប​លីវើភូល​វិញ

ប្រេនដិន រ៉ដចឺស៖ ល្វីស ស្វារែស ជំពាក់​និង​ត្រូវ​សង​ក្លិប​លីវើភូល​វិញ

គ្រូបង្វឹកក្រុមលីវើភូល (Liverpool) លោកប្រេនដិន រ៉ដចឺស (Brendan Rodgers) បានប្រាប់ដល់ខ្សែប្រយុទ្ធល្វីស ស្វារែស (Luis Suarez) ថាគាត់បានជំពាក់ភក្តីភាពចំពោះក្រុមលីវើភូល បន្ទាប់ពីក្រុមហង្សក្រហម បានយកឈ្នះក្រុមម្ចាស់ផ្ទះ​ប្រទេសអូស្ត្រាលី មីលបឺន វីកតូរី (Melbourne Victory) ដោយលទ្ធផល ២-០ កាលពីយប់ថ្ងៃពុធ។


គ្រូបង្វឹកក្រុមលីវើភូល លោកប្រេនដិន រ៉ដចឺស (ខាងឆ្វេង) និងកីឡាករខ្សែប្រយុទ្ធល្វីស ស្វារែស។ (រូបថត Getty Images)

ស្វារែស ជាគោលដៅដ៏ធំមួយសម្រាប់ក្រុមអាសឺណល (Arsenal) បន្ទាប់ពីក្រុមមួយនេះ បានដេញថ្លៃចំនួន២លើកមក​ហើយ ពោលគឺលើកទី១ ក្នុងតម្លៃ៣៥លានផោន និងលើកទី២ បង្កើនតម្លៃរហូតដល់ ៤០លានផោន បូក១លានផោនទៀត សម្រាប់ស្វារែស ប៉ុន្តែនៅតែក្រុមលីវើភូលធ្វើការបដិសេធដដែល។

[...]
ហ្គោហ្គល ប្រកាស​ចេញ អេនដ្រយ ៤.៣ ជា​ផ្លូវ​ការ

ហ្គោហ្គល ប្រកាស​ចេញ អេនដ្រយ ៤.៣ ជា​ផ្លូវ​ការ

ក្រុមហ៊ុនហ្គូហ្គល (Google) បានប្រកាសចេញជាផ្លូវការ នូវប្រព័ន្ធប្រតិបត្តិជំនាន់ថ្មីចុងក្រោយបង្អស់របស់ខ្លួន អេនដ្រយ ៤.៣ (Android 4.3) កាលពីថ្ងៃពុធម្សិលមិញ។ អេនដ្រយ ជំនាន់ថ្មីបំផុតនេះ បានធ្វើការកែប្រែបន្ថែមពីលើជំនាន់ចាស់ (អេនដ្រយ ៤.២) ជីលីបីន អូអេស (Jelly Bean OS) ពោលគឺវាអាចដំណើរការបានល្អជាងជំនាន់មុនៗ និងគាំទ្របន្ថែមនូវ​មុខងារអ្នកប្រើប្រាស់ច្រើននាក់ (multi-user)។


ផលិតផល អេនដ្រយ របស់ក្រុមហ៊ុនមហាយក្ស ហ្គូហ្គ័ល។ (រូបថត mashable.com)

ប្រព័ន្ធប្រតិបត្តិការណ៏ អេនដ្រយ ៤.៣ ជីលីបីន ក៏បានធ្វើកំណែប្រែ និងធ្វើការផ្លាស់ប្តូរកម្មវិធីមួយចំនួនទៅជាទ្រង់ទ្រាយថ្មី ដែលកម្មវិធីទាំងនោះមានដូចជា៖ ដ្រាយ (Drive), ផែនទី (Maps) និងហ្គ្រម (Chrome) ជាដើម។ ទម្រង់ការជូនដំណឹង (notification) [...]

បាល់​ទាត់​ស្ត្រី​អ៊ឺរ៉ូ​២០១៣៖ អាឡឺម៉ង់ ទម្លាក់​ម្ចាស់​ផ្ទះ​ស៊ុយអែត ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

បាល់​ទាត់​ស្ត្រី​អ៊ឺរ៉ូ​២០១៣៖ អាឡឺម៉ង់ ទម្លាក់​ម្ចាស់​ផ្ទះ​ស៊ុយអែត ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

គ្រាប់បាល់១គ្រាប់គត់ របស់កីឡាការិនីសាច់សខ្ចី ឌីសិនីហ្វឺ ម៉ារ៉ូសសាន (Dzsenifer Marozsan) ក្នុងវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ទៅលើក្រុមម្ចាស់ផ្ទះស៊ុយអែត បានជួយឲ្យក្រុមអាឡឺម៉ង់ បន្តដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រអ៊ឺរ៉ូ (Women’s Euro) ជាលើកទី៨ និងជាលើកទី៦ជាប់ៗគ្នា។


កីឡាការិនីបាល់ទាត់ ឌីសិនីហ្វឺ ម៉ារ៉ូសសា នៃក្រុមបាល់ទាត់ស្ត្រីជម្រើសជាតិ។ (រូបថត zimbio.com)

កីឡាការិនីខ្សែបម្រើប្រយុទ្ធវ័យ២១ឆ្នាំ ម៉ារ៉ូសសាន បានទាត់បញ្ចូលទីនៅនាទីទី៣៣ បន្ទាប់ពីទទួលបាល់ពី​កីឡាការិ​និមិត្តរួមក្រុម អេនចា មីតថេក (Anja Mittag)។

ក្រុមម្ចាស់ផ្ទះបានធ្វើឲ្យអ្នកគាំទ្រ ក្រោកឈរនិងអបអរផងដែរ បន្ទាប់ពីកីឡាការិនី ឡុតា ស្គេលីន (Lotta Schelin) [...]

ហ្គាឌីអូឡា ដឹក​នាំ ​បាយឺន​ម៉ូនិជ បំបាក់​ក្រុម​ចាស់​បាសេឡូណា (Vidéo)

ហ្គាឌីអូឡា ដឹក​នាំ ​បាយឺន​ម៉ូនិជ បំបាក់​ក្រុម​ចាស់​បាសេឡូណា (Vidéo)

លោកប៉ិប ហ្គាឌីអូឡា (Pep Guardiola) បានមកដឹកនាំក្រុមបាយឺន ម៉ូនិជ (Bayern Munich) នៅក្នុងកីឡាដ្ឋានអាឡែន អារ៉េណា (Allianz Arena) លើកដំបូង ខណៈដែលគាត់ជួយឲ្យម្ចាស់ជើងឯកឆែមពានលីក (Champions League) យក​ឈ្នះអតីតក្រុមរបស់គាត់ បាសេឡូណា (Barcelona) ២-០ ក្នុងការប្រកួតមិត្តភាព កាលពីយប់ថ្ងៃពុធ។


លោកប៉ិប ហ្គាឌីអូឡា គ្រូបង្វឹងក្រុម បាយឺន ម៉ូនិជ នៅថ្ងៃទី២៤ ខែកក្កដា។ (រូបថត ANDREAS GEBERT / EFE)

គ្រាប់បាល់ទាំង២គ្រាប់នោះ ធ្វើបានដោយកីឡាករខ្សែការពារហ្វីលីប ឡាម (Philipp Lahm) តែតបញ្ចូលទីនៅនាទីទី១៤ មុនពេលដែលខ្សែប្រយុទ្ធ ម៉ារីអូ ម៉ែនស្ស៊ូគិក (Mario Mandzukic) រកបានគ្រាប់ទី២ នៅ៣នាទីមុនចប់ការប្រកួត។

គ្រូបង្វឹកបាយឺន ម៉ូនិជ លោកហ្គាឌីអូឡា បាននិយាយថា៖ [...]

សង្គមស៊ីវិល៖ ការ​សម្រប​សម្រួល​នយោបាយ​«ល្អ»​ចំពោះ​មុខ តែ​មិន​ល្អ​ជា​យូរ​អង្វែង​ទេ

សង្គមស៊ីវិល៖ ការ​សម្រប​សម្រួល​នយោបាយ​«ល្អ»​ចំពោះ​មុខ តែ​មិន​ល្អ​ជា​យូរ​អង្វែង​ទេ

ភ្នំពេញ៖ បើមិនមានភ្លើងខៀវណាមួយ ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ បញ្ហាមេបក្សប្រឆាំងដ៏ធំនៅកម្ពុជា លោក សម រស្សី ដែលបានស្វះស្វែងរកការអន្តរាគមន៍ ពីស្ថាប័នពាក់ព័ន្ធនានាជាច្រើន ដើម្បីអាចឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោតនាថ្ងៃខាងមុខ មិនអាចធ្វើទៅរួចនោះឡើយ។ ព្រោះតែបញ្ហានេះ មានការជាប់ពាក់ពិននឹងរឿង​នយោបាយយ៉ាងស្អិតរមួត ដូច្នេះត្រូវតែដោះស្រាយតាមផ្លូវនយោបាយ។


អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមួយរូប កាន់ទង់ជាតិប្រទេសកម្ពុជា។ (រូបថត Céline Martin)

ទោះជាយ៉ាងនេះក៏ដោយ ការដោះស្រាយបញ្ហាជាកត្តាសំខាន់ ជាពិសេសរក្នុងអំឡុងពេលបោះឆ្នោត។ អ្នកវិភាគសង្គម និង​នយោបាយ អង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការពាក់ព័ន្ធ នឹងករណីខាងលើបានធ្វើការវាយតម្លៃថា ជិតដល់​ពេលបោះឆ្នោតម្តងៗ [...]