កម្ពុជា៖ ក្រសួង​ការ​បរទេស​ប្រតិកម្ម ចំពោះ​ការ​ព្រមាន​របស់​ស្ថាន​ទូត​អាមេរិក

កម្ពុជា៖ ក្រសួង​ការ​បរទេស​ប្រតិកម្ម ចំពោះ​ការ​ព្រមាន​របស់​ស្ថាន​ទូត​អាមេរិក

ក្រសួងការបរទេសកម្ពុជា បានធ្វើការប្រតិកម្មចំពោះស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ ដែលបានសម្តែងការព្រួយបារម្ភ អំពីស្ថាភាពនយោបាយនៅកម្ពុជា។ ទន្ទឹមនឹងនេះ ស្ថានទូតរបស់ប្រទេសមហាអំណាច ក៏បានព្រមានពលរដ្ឋរបស់ខ្លួន ដែលកំពុងមានវត្តមាននៅកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ខណៈដែលថ្ងៃបោះឆ្នោតកាន់តែខិតជិតមក​ដល់។


សកម្មភាពឃោសនារកសម្លេងឆ្នោត របស់យុវជនគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងទៅកាន់អ្នកការសែតនៅព្រឹកនេះថា៖ «អាមេរិកបានលើក​ឡើងនេះ គឺគ្រាន់តែជាការលើកឡើងដោយខ្លួនឯងទេ ហើយលោកយល់ថា បរទេសផ្សេងទៀត គេមិនមានការព្រួយបារម្ភ​ដូចសហរដ្ឋអាមេរិកនោះទេ»។

លោកបន្តថា រដ្ឋាភិបាលកម្ពុជា [...]

សម រង្ស៊ី៖ ទាម​ទារ​ទឹក​ដី​ដែល​បាត់​បង់​ដោយ​សន្តិវិធី និង​រក​យុត្តិធម៌​ឲ្យ​ខ្មែរ

សម រង្ស៊ី៖ ទាម​ទារ​ទឹក​ដី​ដែល​បាត់​បង់​ដោយ​សន្តិវិធី និង​រក​យុត្តិធម៌​ឲ្យ​ខ្មែរ

ស្វាយរៀង៖ ថ្លែងទៅកាន់អ្នកគាំទ្រ រាប់ពាន់នាក់ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅឯខេត្តស្វាយរៀង លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានសន្យា បើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដើម្បីការពារបូរណៈភាពទឹកដី និងទាមទារ យកមកវិញ នូវទឹកដីដែលបានបាត់បង់ ក្នុងពេលថ្មីៗនេះដោយសារបរទេសឃ្លានពាន។


លោកសម រង្ស៊ី នៅចំពោះមុខអ្នកគាំទ្រនៅខេត្តស្វាយរៀងនៅថ្ងៃទី២៥ខែកក្កដានេះ។ (រូបថត គណបក្ស)

លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រគណកប្សសង្គ្រោះជាតិ នៅឯវិមានឯករាជ្យស្ថិតក្នុងកណ្តាលក្រុងស្វាយរៀងថា ការត្រឡប់មកវិញរបស់លោក ដែលបានចេញពីប្រទេសអស់រយៈពេលជាង៤ ឆ្នាំ ដោយសារតែតុលាការខេត្តស្វាយរៀង​នោះ គឺលោកមកសង្គ្រោះទឹកដីប្រទេសកម្ពុជា សង្គ្រោះដីស្រែដីចំការប្រជាពលរដ្ឋ។ លោកបានបន្លឺតាមប្រដាប់​បំពង​សម្លេងថា ៖ [...]

យ៉ង់ គឹមអេង៖ ជំនួប​រវាង​សម រង្ស៊ី ជា​មួយ​​ហ៊ុន សែន ជា​ច្រក​ចេញ​ចុង​ក្រោយ

យ៉ង់ គឹមអេង៖ ជំនួប​រវាង​សម រង្ស៊ី ជា​មួយ​​ហ៊ុន សែន ជា​ច្រក​ចេញ​ចុង​ក្រោយ

ភ្នំពេញ៖ ជាបន្តរបន្ទាប់ លោកសម រង្សី មេបក្សប្រឆាំងនៅមក្ពុជា ត្រូវបានស្ថាប័ន គ.ជ.ប បសិសេធនូវសំណើរ​របស់ខ្លួន​ម្តងជាពីដង ដោយមិនព្រមឯកភាពឲ្យបញ្ចូលឈ្មោះលោកក្នុងបញ្ជីអ្នកបោះឆ្នោត និងបញ្ជីផ្លូវការបេក្ខជនឈរ​ឈ្មោះ​បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ។ ឯការស្នើរសុំអភ័យឯកសិទ្ធិ និងសិទ្ធិជាតំណាងរាស្រ្តទៅរដ្ឋសភាជាតិនោះ ក៏ត្រូវបានច្រានចោលផងដែរ។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងស្តាំ) ចាប់ដៃមដឹកនាំគណបក្សប្រឆាំងលោក សម រង្សី នៅមុខរដ្ឋសភា រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៦។ (រូបថត AFP/PhnomoPenh Post)

លោក សម រង្ស៊ី មិនមានសង្ឃឹម ក្នុងចម្លើយជាវិជ្ជមានពីក្រុមប្រឹក្សាធម្មនុញ្ញ ដែលខ្លួនបានគិតថាជាច្រក​ចុងក្រោយ​នោះ​ទេ។ តែសម្រាប់លោក [...]

អេស្ប៉ាញ៖ រថភ្លើង​រត់​ខុស​ផ្លូវ ស្លាប់​យ៉ាង​តិច​៤៥នាក់ របួស​ជាង​២០០​នាក់ (VDO)

អេស្ប៉ាញ៖ រថភ្លើង​រត់​ខុស​ផ្លូវ ស្លាប់​យ៉ាង​តិច​៤៥នាក់ របួស​ជាង​២០០​នាក់ (VDO)

យ៉ាងហោចណាស់មនុស្ស៣៥នាក់បានស្លាប់បាត់បង់ជីវិត និងជាង២០០នាក់ទៀត បានរងរបួស នៅក្នុងគ្រោះថ្នាក់​រថភ្លើង​រត់ចេញពីផ្លូវមួយ នៅភូមិ ស៊ាំងហ្សាក់ ឌឺ កុំប៉ូស្ទែល (Saint-Jacques de Compostelle) ផ្នែកខាងពាយព្យនៃប្រទេស​អេស្ប៉ាញ។ នេះជាការថ្លែងឲ្យដឹងរបស់ប្រធានក្រុមប្រឹក្សាតំបន់ ហ្គាលីស (Galice) លោក អាលប៊ែរតូ នូណេ ហ្វីចូ (Alberto Nuñez Feijoo)។


ទិដ្ឋភាពនៃរថភ្លើងដួលដេករណូករណែល នៅលើផ្លូវដែក។ (រូបថត Oscar Corral/Reuters)

លោកប្រធានក្រុមប្រឹក្សាតំបន់ បានអះអាងតាមវិទ្យុប្រចាំតំបន់មួយថា «មានមនុស្សយ៉ាងហោចណាស់ ៤៥នាក់ស្លាប់» ដោយបានបន្ថែមថាមានមនុស្សរបួសជាង២០០នាក់ផ្សេងទៀត។ លោកបានពិពណ៌នាពីទស្សនីយភាពរន្ធត់ខ្លោចផ្សារមួយ ដែលកើតឡើងពីគ្រោះថ្នាក់នេះ។

[...]