បើក​កញ្ចប់​សុវត្ថិភាព​«ក»​៨​នៅ​ខេត្ត​បាត់ដំបង មាន​២​ការិយាល័យ​គ្មាន​សម្លេង​ឆ្នោត

បើក​កញ្ចប់​សុវត្ថិភាព​«ក»​៨​នៅ​ខេត្ត​បាត់ដំបង មាន​២​ការិយាល័យ​គ្មាន​សម្លេង​ឆ្នោត

ភ្នំពេញ៖ គ.ជ.ប បានបើកកញ្ចប់សុវត្ថិភាព«ក» ប្រាំបីការិយាល័យ នៃមណ្ឌលខេត្តបាត់ដំបង តាមការចង្អុលបង្ហាញ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការផ្ទៀងផ្ទាត់តែលើសម្លេងឆ្នោតក្នុងទម្រង់ ១១០២,១១០៨ និងក្រដាសកត់ត្រាធំនៃសម្លេង​ឆ្នោត​តែប៉ុណ្ណោះ ដោយបានបដិសេធការផ្ទៀងផ្ទាត់ នៃសន្លឹកឆ្នោតបានការ និងមិនបានការតាមការស្នើសុំ​របស់ដើម​បណ្តឹង។


សកម្មភាពទាញកញ្ចប់សុវត្ថិភាព មកពិនិត្យផ្ទៀងផ្ទាត់ ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៣ នៅទីស្ដីការ គ.ជ.ប។ (រូបថត MONOROOM.info/ O. Vary)

ការផ្ទៀងផ្ទាត់ លើកញ្ចប់សុវត្ថិភាព «ក» នៃមណ្ឌលខេត្តបាត់ដំបងទាំងប្រាំការិយាល័យកាលពីព្រឹកថ្ងៃទី២៨ ខែសីហានេះ នៅទីស្តីការ គ.ជ.ប ដោយមានវត្តមានពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញចំនួន៣នាក់ សមាជិក គ.ជ.ប តំណាងគណបក្ស​នយោបាយពាក់ព័ន្ធ [...]

ប្រវត្តិ​ខ្លីៗ​របស់​កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ពិភពលោក «ហ្គារេត ប៊េល»

ប្រវត្តិ​ខ្លីៗ​របស់​កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ពិភពលោក «ហ្គារេត ប៊េល»

ហ្គារេត ប៊េល វ័យ២៤ឆ្នាំ កើតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៨៩។ គាត់ជាកីឡាករអន្តរជាតិវ៊ែល ដែលលេងក្នុងដំណែង​ជាខ្សែបម្រើស្លាប។ ប៊េល ចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ដំបូង ជាមួយនឹងក្រុម សៅហាំតុន (Southampton) និង​លេងក្នុងដំណែងជាខ្សែការពារស្លាបឆ្វេង ប៉ុន្តែគាត់មានជំនាញពិសេស ខាងទាត់បាល់ពិន័យហ្វ្រីឃីត (free kick)។


កីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត ហ្គារេត ប៊េល។ (រូបថត liberoquotidiano.it)

បន្ទាប់ពីផ្ទេរទៅក្លិបទតិនហេម (Tottenham) ក្នុងតម្លៃ ៥លានផោន កាលពីឆ្នាំ២០០៧ ប៊េលបានបង្ហាញពីសមត្ថភាព កាន់​តែអស្ចារ្យខ្លាំងឡើងៗ និងចាប់ផ្តើមចូលលេងទៀងទាត់ជម្រើសដំបូង សម្រាប់ក្រុមមាន់ខ្នាយមាស ចាប់តាំងពីរដូវកាល ២០០៩-២០១០ មក។ ខណៈដែលមានទម្រង់លេងដល់កំរិតកំពូល ប៊េលត្រូវបានគ្រូបង្វឹកដ៏ល្បីល្បាញ [...]

រំឮក​ទិវា​«ខ្ញុំ​មាន​សុបិន្ត​មួយ»​របស់​អាមេរិក ជា​មួយ​រូបថត

រំឮក​ទិវា​«ខ្ញុំ​មាន​សុបិន្ត​មួយ»​របស់​អាមេរិក ជា​មួយ​រូបថត

នៅក្នុងទិវានេះ ជាការរំឮកឡើងវិញ នូវសុន្ទរកថាដ៏ល្បីជាងគេមួយប្រចាំសតវត្សទី២០។ រឿងនេះបានកើតឡើង​នៅ​៥០ឆ្នាំ​មុន គឺនៅថ្ងៃទី២៨ខែសីហាឆ្នាំ១៩៦៣ ខណៈពេលដែលលោក ម៉ាតាំង លូធើ ឃីង (Martin Luther King) បានបន្លឺពាក្យ​មួយឃ្លាថា «ខ្ញុំមានសុបិន្តមួយ» នៅពីមុខបណ្ដាជនច្រើនជាង ២៥០ពាន់នាក់ ដែលបានមកជួបជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ក្នុងដំណើរយាត្រាមួយ សម្រាប់សិទ្ធិពលរដ្ឋ ដើម្បីដាក់បញ្ចប់នូវការរើសអើងពណ៌សម្បុរ នៅក្នុង​សង្គម​អាមេរិក។

«ខ្ញុំមានសុបិន្តមួយ ថាថ្ងៃណាមួយ ប្រជាជាតិនេះ នឹងងើបឡើង ហើយរស់នៅក្នុងតថភាព នៃសេចក្ដីពិតប្រាកដត្រឹមត្រូវ៖ យើងសូមប្រកាន់យកការពិតទាំងនេះ ក្នុងន័យថា មនុស្សកើតមកមានភាពស្មើរគ្នាទាំងអស់»។ នេះជាសេចក្ដីថ្លែងប្រកាស របស់លោកម៉ាតាំង [...]

វិបត្តិនៅស៊ីរី៖ អន្តរាគមន៍​យោធា​របស់​បស្ចឹម​លោក​ត្រៀម​បើក​ធ្វើ តែ​ដាម៉ាស​ត្រៀម​តប​វិញ

វិបត្តិនៅស៊ីរី៖ អន្តរាគមន៍​យោធា​របស់​បស្ចឹម​លោក​ត្រៀម​បើក​ធ្វើ តែ​ដាម៉ាស​ត្រៀម​តប​វិញ

អន្តរាគមន៍យោធារបស់បស្ចឹមលោក ប្រឆាំងនឹងរបបក្រុងដាម៉ាស ដែលរងការចោទប្រកាន់ ពីការប្រើប្រាស់អាវុធគីមីដាក់​ក្រុម​អ្នកងើបបះបោរ ទំនងជានឺងអាចធ្វើក្នុងពេលឆាប់ៗនេះ។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធភាពរបស់ខ្លួន បានត្រៀម​លក្ខណៈ​រួចជា​ស្រេច ដើម្បីបើកការវាយប្រហារទៅលើចំណុចសំខាន់មួយចំនួន ដែលក្រុងដាម៉ាស បានឆ្លើយតបវិញថា ខ្លួនក៏បាន​ត្រៀម​ការពារខ្លួនចាំទប់ទល់ដែរ។


នាវាយក្សផ្ទុកយន្ដហោះចម្បាំង ឆាល ឌឺហ្គោល របស់បារាំងត្រៀមខ្លួនចេញទៅស៊ីរី។ (រូបថត ឯកសារមនោរម្យព័ងអាំងហ្វូ)

អ្នកនាំពាក្យសេតវិមាន លោក ជេ កាណី (Jay Carney) បានថ្លែងនៅថ្ងៃអង្គារទី២៧ខែសីហានេះថា នឹងមានការផ្សព្វផ្សាយ​នូវ​របាយការណ៍ពត៌មានមួយ ដែលបញ្ជាក់ឲ្យដឹង ពីរបបដឹកនាំប្រទេសស៊ីរីសព្វថ្ងៃ ជាអ្នកទទួលខុសត្រូវ ក្នុងការប្រើប្រាស់​អាវុធ​គីមី [...]