បក្ស​ប្រឆាំង​ថា កញ្ចប់​សុវត្ថិភាព​«ក»​នៅ​ខេត្ត​ក្រចេះ មាន​ភាព​មិន​ប្រក្រតី​ទាំង​១៣​ការិយាល័យ

បក្ស​ប្រឆាំង​ថា កញ្ចប់​សុវត្ថិភាព​«ក»​នៅ​ខេត្ត​ក្រចេះ មាន​ភាព​មិន​ប្រក្រតី​ទាំង​១៣​ការិយាល័យ

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ ការផ្ទៀងផ្ទាត់កញ្ចប់សុវត្ថិភាព «ក»ទាំង១៣ការិយាល័យ ក្នុងឃុំស្វាយជ្រះ ខេត្តក្រចេះមក គណបក្សសង្គ្រោះជាតិ ដែលជាដើមបណ្តឹងបានអះអាងបញ្ជាក់ថា មានភាពមិនប្រក្រតីទាំង១៣ការិយាល័យ។


សកម្មភាពបើកកញ្ចប់សុវត្ថិភាព នៅទីស្ដីការ គ.ជ.ប ថ្ងៃទី២៥ខែសីហា ក្រោមការបង្គាប់បញ្ជាពីក្រុមប្រឹក្សាធម្មនុញ្ញ។ (រូបថត MONOROOM.info/ O. Vary)

នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហានេះនៅទីស្តីការ គ.ជ.ប ដោយមានវត្តមានពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញចំនួន៣នាក់ សមាជិក គ.ជ.ប តំណាងគណបក្សនយោបាយពាក់ព័ន្ធ ពិសេសគណបក្សសង្គ្រោះជាតិ អ្នកអង្កេតការណ៍ជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើន ចូលរួមក្នុងការផ្ទៀងផ្ទាត់ នៃការបើកនូវកញ្ចប់សុវត្ថិភាព«ក» នៅឃុំស្វាយជ្រះទាំង១៣​ការិយាល័យ [...]

នាឡិកាដៃ «ស៊ាំស្ស៊ុង ហ្គាឡាក់​ស៊ីហ្គៀ» មាន​៥​ពណ៌

នាឡិកាដៃ «ស៊ាំស្ស៊ុង ហ្គាឡាក់​ស៊ីហ្គៀ» មាន​៥​ពណ៌

អ្វីដែលយើងធ្លាប់លឺតាមពាក្យចចាមអារ៉ាមកន្លងមក ក្រុមហ៊ុនស៊ាំស្ស៊ុង (Samsung) កំពុងតែខិតខំផលិតនូវនាឡិកាដៃ​វ៉ៃ​ឆ្លាតថ្មី (smartwatch) ហើយពួកគេនឹងត្រៀមប្រកាស នៅក្នុងព្រឹត្តិណ៏បង្ហាញផលិតផលបច្ចេកវិទ្យាដ៏ធំ នាទីក្រុងបឺលីន (Berlin) ប្រទេសអាឡឺម៉ង់ នៅថ្ងៃទី០៤ ខែកញ្ញាខាងមុខ។


ការតាំងបង្ហាញជាផ្លូវការ នូវផលិតផលនាឡិការថ្មីរបស់សាមស៊ុង។ (រូបថត ក្រុមហ៊ុន)

នាឡិកាដៃវ៉ៃឆ្លាតស៊េរីថ្មីនេះ មានឈ្មោះថា «ហ្គាឡាក់ស៊ីហ្គៀ» (Galaxy Gear) ហើយវានឹងចេញមកជាមួយនឹង ៥ពណ៌​ប្លែកៗពីគ្នា។

តាមសេចក្តីរាយការណ៏ពី សាំម៉ូប៊ែល (SamMobile) បានឲ្យដឹងថានាឡិកាដៃ ស៊ាំស្ស៊ុង ហ្គាឡាក់ស៊ីហ្គៀ នឹងមានពណ៌ស, ទឹកក្រូច, ប្រផេះ នឹងពណ៌ខ្មៅ។ ហើយក្រុមហ៊ុនស៊ាំស្ស៊ុង គ្រោងនឹងចេញនូវពណ៌មាស [...]

ដេវីដ ម៉យ៖ រ៉ូនី នឹង​អាច​ចូល​លេង ពេល​ម៉ែនញូ​ជួប​ឆែលស៊ី

ដេវីដ ម៉យ៖ រ៉ូនី នឹង​អាច​ចូល​លេង ពេល​ម៉ែនញូ​ជួប​ឆែលស៊ី

គ្រូបង្វឹកក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) បាននិយាយ​ថា វ៉ែន រ៉ូនី (Wayne Rooney) អាចនឹងចូលលេងក្នុងការប្រកួតព្រីមែលីក (Premier League) ខណៈដែលម៉ែនញូ នឹងប៉ះ​ក្រុម​ឆែលស៊ី (Chelsea) នៅថ្ងៃច័ន្ទ បើទោះបីជា ក្លិបតោខៀវ កំពុងតែចង់ទិញខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះក៏ដោយ។


កីឡាករ វែន រ៉ូនី អង្គុយនៅរោងកីឡាករបម្រុង។ (រូបថត Michael Steele/Getty Images)

រ៉ូនី វ័យ២៧ឆ្នាំ បានចូលលេងបានកន្លះម៉ោង ក្នុងការប្រកួតបើកឆាករដូវកាលឈ្នះក្រុមស្វានស៊ី (Swansea) ៤-១ កាលពី​​ចុងសប្តាហ៏មុន បន្ទាប់ពីវិលត្រឡប់ពីរបួសស្មាររួចមក។

ប៉ុន្តែគាត់ជាគោលដៅមួយសម្រាប់ក្រុមឆែលស៊ី ខណៈដែលក្លិបដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏ [...]

ទេព នីថា៖ បើក​​កញ្ចប់​​សុវត្ថិភាព​​«ក»​​តាម​​សេចក្ដី​​សម្រេច តែ​​មិន​​អនុវត្តន៍​លើស​ទេ

ទេព នីថា៖ បើក​​កញ្ចប់​​សុវត្ថិភាព​​«ក»​​តាម​​សេចក្ដី​​សម្រេច តែ​​មិន​​អនុវត្តន៍​លើស​ទេ

ភ្នំពេញ៖ កញ្ចប់សុវត្ថិភាព «ក» នឹងត្រូវបើកសម្រាប់ធ្វើការផ្ទៀងផ្ទាត់ លើបណ្តឹងតវ៉ាពីលទ្ធផលបណ្តោះអាសន្នផ្លូវការ នៃ​ការ​បោះឆ្នោតនីតិលកាលទីប្រាំ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមក ក្នុងខេត្តក្រចេះជាលើកដំបូង លើការិយាល័យចំនួន១៣ នៃ​ឃុំស្វាយជ្រះ នាថ្ងៃអាទិត្យទី២៥ ខែសីហានេះនាទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។


អ្នកបោះឆ្នោតមួយរូប បានបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។ (រូបថត IRI)

តាមសេចក្តីសម្រេចចុះថ្ងៃទី២៣ ខែសីហា របស់ក្រុមប្រឹក្សាធម្មនុញ្ញដែលបានបញ្ជាក់ថា«ប្រញាប់បំផុត» បានបង្គាប់​ឲ្យ​គ.ជ.ប.បើកកញ្ចប់សុវត្ថិភាព «ក» ដើម្បីធ្វើការផ្ទៀងផ្ទាត់លើការិយាល័យបោះឆ្នោត ចំនួន១៣ការិយាល័យ ក្នុងឃុំស្វាយជ្រះ ខេត្តក្រចេះ។ ក្នុងសេចក្តីសម្រេចនេះ ក៏បានបង្គាប់ឲ្យគ.ជ.ប [...]