តឺនីស៖ ស្សារ៉ាប៉ូវ៉ា ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត «យូអេសអូផិន»

តឺនីស៖ ស្សារ៉ាប៉ូវ៉ា ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត «យូអេសអូផិន»

កីឡាការិនីសញ្ជាតិរុស្សី លំដាប់លេខ៣ពិភពលោក ម៉ារៀ ស្សារ៉ាប៉ូវ៉ា (Maria Sharapova) បានដកខ្លួនចេញពីការ​ប្រកួត​ព្រឹត្តិការណ៏ដ៏ធំប្រចាំឆ្នាំ យូអេសអូផិន (US Open) ដោយសារតែមានបញ្ហារបួសស្មារខាងស្តាំ។ នេះបើតាមអ្នករៀបចំ​កម្មវិធីប្រកួត បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធ។


កីឡាការិនី ម៉ារៀ ស្សារ៉ាប៉ូវ៉ា នៅក្នុងឈុតផ្សាយពាណិជ្ជកម្មឲ្យផលិតផលមួយ។ (រូបថត ក្រុមហ៊ុន)

គួររំឮកថា ស្សារ៉ាប៉ូវ៉ា វ័យ២៦ឆ្នាំ បានចូលលេងលើទីលានបានតែ ១ប្រកួតគត់ ចាប់តាំងពីខែកក្កដាមក ដោយសារ​តែ​មាន​បញ្ហារបួសត្រគេកដែរ។

នាយកគ្រប់គ្រងនៅក្នុងកម្មវិធីប្រកួត របស់សហព័ន្ធតឺនីសប្រទេសអាមេរិក (U.S. Tennis Association) លោក ដេវីដ ប្រេវើ (David Brewer) បានចេញសេចក្តីថ្លែងការណ៏មួយ កាលពីយប់ថ្ងៃពុធថា៖ «ស្សារ៉ាប៉ូវ៉ា [...]

ក្រុមប្រឹក្សា​ធម្មនុញ្ញ​«អាច»​ឲ្យ​​បើក​​កញ្ចប់​សុវត្ថិភាព​​«ក» តែ​គ.ជ.ប​ថា​ចាំ​​សេចក្ដី​សម្រេច​សិន

ក្រុមប្រឹក្សា​ធម្មនុញ្ញ​«អាច»​ឲ្យ​​បើក​​កញ្ចប់​សុវត្ថិភាព​​«ក» តែ​គ.ជ.ប​ថា​ចាំ​​សេចក្ដី​សម្រេច​សិន

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នច្បាប់កំពូលចុងក្រោយ នៃការសម្រេចរាល់ពាក្យបណ្តឹង ដែលទាក់ទងនឹង​ការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មាន ជាសាធារណៈមួយ ដោយបានបញ្ជាក់ថា ខ្លួនអាចឲ្យគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បើកកញ្ចប់សុវត្ថិភាព «ក» មួយចំនួន ហើយធ្វើសវនាការជាសាធារណៈ ដើម្បីធ្វើការ​ផ្ទៀងផ្ទាត់ នៃបណ្តឹងតវ៉ាលើលទ្ធផលបណ្តោះអាសន្នផ្លូវការ នៃការបោះឆ្នោតកាល ពីថ្ងៃទី២៨ ខែកក្កដា កន្លងមក។


ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងវិមានរដ្ឋចំការមន។ (រូបភាព ccc.gov.kh)

សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា​បណ្តឹងចំនួន២៤ ក្នុងចំណោម៣៩បណ្តឹង ដែលដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ [...]

អ្នកវិភាគ៖ ជំនួប​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ឈ្នះ​ឆ្នោត ជា​«សោរ​សំខាន់​»

អ្នកវិភាគ៖ ជំនួប​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ឈ្នះ​ឆ្នោត ជា​«សោរ​សំខាន់​»

ភ្នំពេញ៖ វិបត្តនយោបាយមកទល់នឹងពេលនេះ ហាក់បីដូចជានៅត្រឹង គ្មានអ្វីមួយដែលបង្ហាញ នូវភាពវិជ្ជមាន​ក្នុងការ​បន្ធូរ​បន្ធយ នូវភាពតានតឹងទាំងនោះនៅឡើយ។ តើការប្រកាន់ជំហរ«រឹង»រៀងៗខ្លួន របស់គណបក្សធំៗទាងពីនេះ មានបង្កប់​នូវអាថ៌កំបាំងអ្វីឬទេ? តើអ្វីខ្លះដែលគួរតែគណបក្ស ដែលនឹងត្រូវមានអាសនៈក្នុងរដ្ឋសភា ត្រូវគិតក្រោយពីការបោះឆ្នោត ដើម្បីបង្ហាញនូវឆន្ទៈរបស់ខ្លួនចំពោះរាស្រ្ត?


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងស្តាំ) ចាប់ដៃមដឹកនាំគណបក្សប្រឆាំងលោក សម រង្សី នៅមុខរដ្ឋសភា រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៦។ (រូបថត AFP/PhnomoPenh Post)

លោក អ៊ូ វីរៈ អ្នកវិភាគបញ្ហានយោបាយនៅកម្ពុជា និងជាប្រធានមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា បញ្ហា​ដែលរាំងស្ទះរហូតមកដល់ពេលនេះ [...]

ជីវិត​ស្នេហា៖ ១២​ចំណុច ​ដែល​​បុរស​​ចង់​​បាន​​ពី​​ស្ត្រី

ជីវិត​ស្នេហា៖ ១២​ចំណុច ​ដែល​​បុរស​​ចង់​​បាន​​ពី​​ស្ត្រី

វាមិនមែនជារឿងងាយស្រួលនោះទេ ដែលអ្នកត្រូវស្វែងយល់ថា តើបុរស ឬមិត្តប្រុសរបស់អ្នកចង់បានអ្វីខ្លះពីអ្នក ព្រោះ​បុរសមិនងាយនឹងនិយាយប្រាប់ ពីអ្វីដែលគេត្រូវការនៅក្នុងចិត្ត ប្រាប់ដល់អ្នកនោះឡើយ ពោលគឺគ្រប់ទង្វើររបស់អ្នក គាត់គ្រាន់តែរក្សារទុកនៅក្នុងចិត្តតែប៉ុណ្ណោះ។ ហើយបើមានថ្ងៃណាមួយ គាត់ចាកចេញពីអ្នក ថ្ងៃនោះហើយដែល​អ្នក​ត្រូវ​ដឹងថា អ្វីដែលគាត់ចង់បានពីអ្នក អ្នកមិនអាចបំពេញឲ្យគាត់បាននោះទេ ទើបគាត់សម្រេចចិត្តចាកចេញ។


នាងចំជាស្អាតមែន បុរសណាមិនស្រម័យ។ តែដើម្បីជាគូរជីវិត គេនៅមានរឿងជាច្រើនដែលត្រូវស្វែងយល់។ (រូបថត hmongmemo.com)

មនោរម្យព័ងអាំងហ្វូ សូមបង្ហាញជូននូវចំណុចសំខាន់ៗមួយចំនួន ដែលបុរសភាគច្រើនតែងតែចង់បានពីមិត្តស្ត្រី ឬគូរ​ស្នេហ៏របស់គាត់។ [...]

សមត្ថកិច្ច​ខេត្ត​បាត់តំបង ចោទ​ពិធី​ជួបជុំ​សម្តែង​មតិ​របស់​ពលរដ្ឋ ថា​«ខុស​ច្បាប់» (Video)

សមត្ថកិច្ច​ខេត្ត​បាត់តំបង ចោទ​ពិធី​ជួបជុំ​សម្តែង​មតិ​របស់​ពលរដ្ឋ ថា​«ខុស​ច្បាប់» (Video)

ពិធីជួបជុំសម្តែងមតិរបស់ប្រជាពលរដ្ឋ ដែលគេដឹងថារៀបចំឡើង ដោយមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​ (CCIM​) ហើយមាន​បេក្ខជនតំណាងរាស្រ្តគណបក្សប្រឆាំង ចូលរួមផងនោះ ត្រូវបានរំខានដោយកងកម្លាំងសមត្ថកិច្ច នៅ​ខេត្តបាត់ដំបង។ លោក​អធិការនគរបាលក្រុងបាត់ដំបង បានចាត់ទុកថានេះ ជាការជួបជុំគ្នា«ខុសច្បាប់»។


កងកម្លាំងនគរបាលប្រមាណជា៦០នាក់ ត្រូវបានបញ្ជូនទៅហាមឃាត់ កម្មវិធីរបស់វិទ្យុសម្លេងប្រជាធិតេយ្យ។ (រូបថត vodhotnews.com)

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣នេះ សមត្ថកិច្ចភូមិអង សង្កាត់អូរចារ ក្រុង និងខេត្តបាត់តំបង បានធ្វើការហាមឃាត់​ប្រជា​ពលរដ្ឋ និងលោក ស្រី មួរ សុខហួរ បេក្ខជនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ [...]