ក្តារចុច «ឃេអេអិលឃ្យូ» អាច​ប្រើ​មេ​ដៃ​ចុច​អក្សរ កាន់​តែ​លឿន​ជាង​មុន

ក្តារចុច «ឃេអេអិលឃ្យូ» អាច​ប្រើ​មេ​ដៃ​ចុច​អក្សរ កាន់​តែ​លឿន​ជាង​មុន

ក្រុមអ្នកស្រាវជ្រាវមួយក្រុម បានអភិវឌ្ឍន៏ក្តារចុចនៅលើអេក្រង់ ទៅជាប្រភេទ ឃេអេអិលឃ្យូ (KALQ) ដែលធ្វើឲ្យអ្នកប្រើ​ប្រាស់ទូរស័ព្ទវ៉ៃឆ្លាត (smartphones) និងថេប្លិត អាចវាយអក្សរបានលឿនជាងមុន ដោយប្រើប្រាស់មេដៃទាំងពីរ។


ក្តារចុច ឃេអេអិលឃ្យូ ដែលគេយកមកកាន់នឹងដៃ ហើយប្រើម្រាមមេដៃចុច។

ក្តារចុចលើអេក្រង់ ឃ្វឺធី (QWERTY) មិនមែនជាបន្ទះក្តារចុចដ៏ល្អបំផុតនោះទេ ខណៈដែលពេលនេះ អ្នកប្រើប្រាស់ អាច​ប្រើមេដៃទាំងពីរចុចទៅលើតួរអក្សរ ដែលចែកដាច់ពីគ្នាបាន និងមានភាពងាយស្រួលជាងមុន។

ក្រុមអ្នកស្រាវជ្រាវមួយក្រុមមកពីសាកលវិទ្យាល័យ ម៉ន់តាណា ធិច (Montana Tech) នៃប្រទេសអាមេរិក និងមកពី​វិទ្យាស្ថាន ម៉ាកផ្លែង អ៊ីនស្ទីតធ្យូដ ហ្វូ អ៊ីនហ្វូមេទិក (Max Planck Institute for Informatics) ក្នុងប្រទេសអាឡឺម៉ង់ [...]

ដេវីដ អេ នឹង​វ៉ៃ​ជា​មួយ ម៉ាញ៉ូអែល ឆា នៅ​ម៉ែនឆេស្ទើ

ដេវីដ អេ នឹង​វ៉ៃ​ជា​មួយ ម៉ាញ៉ូអែល ឆា នៅ​ម៉ែនឆេស្ទើ

អ្នកប្រដាល់ទម្ងន់ធ្ងន់របស់អង់គ្លេស ដេវីដ អេ (David Haye) បានប្រកាសថា គាត់នឹងត្រឡប់ទៅកាន់សង្វៀនជាថ្មីទៀត ហើយនឹងត្រូវប្រកួតជាមួយ ម៉ាញ៉ូអែល ឆា (Manuel Charr) ក្នុងទីក្រុង ម៉ែនឆេស្ទើ (Manchester) នៅថ្ងៃទី២៩ ខែមិថុនាខាងមុខ។


អ្នកប្រដាល់ទម្ងន់ធ្ងន់របស់អង់គ្លេស ដេវីដ អេ។

កីឡាករមានដើមកំណើតនៅ ប្រទេសលីបាណន់ និងមានសញ្ជាតិស៊្សីរី ឆា បានទទួចសុំការប្រកួតជាមួយ ដេវីដ អេ ខណៈដែលអ្នកទាំង២នេះ ធ្លាប់ប្រកួតចាញ់បងប្អូនត្រកូល ក្លីតស្កូ (Klitschko) ដែលជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក ដូចគ្នា កាលពីឆ្នាំមុន។

ហើយ អ្នកប្រដាល់វ័យ ២៨ឆ្នាំ ឆា បានទទួលតាមការសំណូមពរ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់ ហេម៉ាឃើ ប៊ុកសិង (Haymaker Boxing) បានចេញសេចក្តីថ្លែងការណ៏ថា [...]