អេនឌី មួរ៉េ៖ ការ​ឈ្នះ​ពាន​វីមបលដុន ជា​កំរិត​កំពូល​នៃ​តឺនីស

អេនឌី មួរ៉េ៖ ការ​ឈ្នះ​ពាន​វីមបលដុន ជា​កំរិត​កំពូល​នៃ​តឺនីស

កីឡាករវាយតឺនីស អេនឌី មួរ៉េ (Andy Murray) បាននិយាយថា ការឈ្នះពានរង្វាន់វីមបលដុន (Wimbledon) ជាការបញ្ចប់​នូវការរងចាំអស់រយះពេល ៧៧ឆ្នាំរបស់ប្រជាជនអង់គ្លេស សម្រាប់ការឈ្នះម្ចាស់ជើងឯកឯកត្តជននេះ និងជាកំរិត​កំពូល​នៃតឺនីស។


កីឡាករវាយតឺនីស អេនឌី មួរ៉េ ជាមួយនឹងពានរង្វាន់របស់គាត់។ (រូបថត Action Images)

កីឡាករវ័យ ២៦ឆ្នាំ របស់អង់គ្លេស បានយកឈ្នះកីឡាករលំដាប់លេខ១ពិភពលោក ណូវ័ក ឌីចូកូវីក (Novak Djokovic) ៣សិតជាប់ៗគ្នា ដោយលទ្ធផល ៦-៤, ៧-៥ និង៦-៤ ក្នុងការប្រកួតពានរង្វាន់វីមបលដុន វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។

មួរ៉េ បាននិយាយថា៖ «ការឈ្នះពានរង្វាន់វីមបលដុន ខ្ញុំមិនដែលស្រម៉ៃថា នឹងបានវាទេ។ ខ្ញុំនៅតែមិនអាចជឿថា វាបាន​កើតឡើង។ ខ្ញុំគិតថា ការប្រកួតចុងក្រោយ [...]

ហ្វីលីពីន៖ ផ្ទុះ​អាវុធ​រវាង​កងទ័ព និង​ក្រុម​សកម្ម​ជន​ឥស្លាម ស្លាប់​របួស​ច្រើន​នាក់

ហ្វីលីពីន៖ ផ្ទុះ​អាវុធ​រវាង​កងទ័ព និង​ក្រុម​សកម្ម​ជន​ឥស្លាម ស្លាប់​របួស​ច្រើន​នាក់

ក្រុមបំបែកខ្លួនចេញពីពួកឧទ្ទាមនិយមឥស្លាម បានបើកការវាយប្រហារប្រឆាំង នឹងងកងទ័ពហ្វីលីពិន នៅផ្នែកខាងត្បូងនៃ​ប្រទេស ធ្វើឲ្យមានការផ្ទុះអាវុធយ៉ាងខ្លាំងក្លា ដែលបណ្ដាលឲ្យមានទាហានហ្វីលីពីនប្រាំនាក់ និងពួកបំបែកខ្លួនជាច្រើន​នាក់ផ្សេងទៀតស្លាប់។ ក្រុមបំបែកខ្លួននេះ ជាក្រុមមួយដែលចង់រំខានការចរចាទាំងឡាយ ដែលកំពុងមានដំណើរការ រវាង​ក្រុមឧទ្ទាមនិយមឥស្លាម និងរដ្ឋាភិបាលហ្វីលីពីន។


ក្រុមឧទ្ទាមនិយមឥស្លាម នៅប្រទេសហ្វីលីពីន។ (រូបថត TED ALJIBE, ARCHIVES AFP)

ការវាយប្រយុទ្ធគ្នា មានរយៈពេលពេញមួយថ្ងៃសៅរ៍ទី០៦ខែកក្កដា រវាងសមាជិកនៃក្រុមសកម្មប្រយុទ្ធសម្រាប់សេរីភាព បាងស៊ាំម៉ូរ៉ូ (Bangsamoro - BIFF) នៅក្នុងតំបន់ជាយភូមិ ដាទូ ពីយ៉ាង (Datu Piang) នៃខេត្តម៉ាហ្គិនដាណាវ [...]