ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ី ទិញ​យន្ដហោះ​អ៊ែរប៊ូស ២៣៤​គ្រឿង

ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ី ទិញ​យន្ដហោះ​អ៊ែរប៊ូស ២៣៤​គ្រឿង

ក្រុមហ៊ុនអាការសចរណ៍ឥណ្ឌូនេស៊ី បម្រើសេវាកម្មថោក ឡាយអន អ៊ែរ (Lion Air) បានបញ្ជាទិញ យន្ដហោះអ៊ែរប៊ូស (Airbus) ក្នុងចំនួនដ៏ច្រើនជាងគេមួយ មិនដែលធ្លាប់មានពីមុនមក។


យន្ដហោះគំរូ អ៊ែរប៊ូស សម្រាប់ក្រុមហ៊ុន ឡាយអន អ៊ែរ។

វិមានប្រធានាធិបតីបារាំង អេលីហ្សេរ និងក្រុមហ៊ុនផលិតយន្ដហោះ របស់អ៊ឺរ៉ុប អ៊ែរប៊ូស បានប្រកាសអោយដឹង នូវការ​បញ្ជាទិញយន្ដហោះ ចំនួន២៣៤គ្រឿង ប្រភេទ អា៣២០ (Airbus A320 ) របស់ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេស​ឥណ្ឌូនេស៊ី បម្រើសវាកម្មថោកមួយ មានឈ្មោះថា ឡាយអន អ៊ែរ នៅក្នុងទឹកប្រាក់សរុប ចំនួន ១៨,៤ពាន់លានអ៊ឺរ៉ូ ដែល​ជាតម្លៃនៅក្នុងបញ្ជីលក់ របស់ក្រុមហ៊ុនផលិតយន្ដហោះ។

ឡាយអន អ៊ែរ ធ្លាប់ជាអតិថិជន របស់ក្រុមហ៊ុន ប៊ូអ៊ីញ (Boeing) របស់អាមេរិក គូរប្រជែងធំជាងគេរបស់អ៊ែរប៊ូស។ [...]

ណាដាល់ ឈ្នះ​ពាន​រង្វាន់ អេធីភី ម៉ាស្ទើរ បន្ទាប់​ពី​បំបាក់ ដេលប៉ូត្រូ

ណាដាល់ ឈ្នះ​ពាន​រង្វាន់ អេធីភី ម៉ាស្ទើរ បន្ទាប់​ពី​បំបាក់ ដេលប៉ូត្រូ

កីឡាករវាយកូនបាល់ រ៉ាហ្វា ណាដាល់ (Rafa Nadal) ទទួលបានភាពអស្ចារ្យថ្មីមួយទៀត ក្នុងអាជីពរបស់គាត់ បន្ទាប់ ពី តាមយកឈ្នះកីឡាករអាស្សង់ទីន ចនម៉ាទីន ដេលប៉ូត្រូ (Juan Martin Del Potro) ដោយលទ្ធផល ៤-៦, ៦-៣ និង ៦-៤ ក្នុងកម្មវិធីប៊ីអិនភី ប៉ារ៉ីបាសអូផិន (BNP Paribas Open) វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យកន្លងទៅ។


កីឡាកររ៉ាហ្វា ណាដាល់ ពេលបានពានរង្វាន់។

កីឡាករអេស្ប៉ាញ ដែលអវត្តមានអស់រយះពេល ៧ខែកាលពីឆ្នាំមុន ដោយសារតែបញ្ហារបួសជង្គង់រូបនេះ បានវាយបក យកឈ្នះលើកីឡាករអាស្សង់ទីន ហើយក៏ទទួលបានពានរង្វាន់អេធីភី ម៉ាស្ទើរ (ATP Masters) លើកទី២២ និងជាលើក​ទី៣ នៅឯ អ៊ិនដៀនវ៉ែល (Indian Wells) ។

ណាដាល់ បានបំបាក់ ដេលប៉ូត្រូ ក្នុងការប្រកួតលើកទី៣ នៃវគ្គផ្តាច់ព្រ័ត្រ [...]