ម៉ាឡេស៊ី៖ បណ្ដាជន​ប្រឆាំង​ជាង ៥០​ពាន់​នាក់​ជួប​ប្រជុំ​គ្នា (VDO)

ម៉ាឡេស៊ី៖ បណ្ដាជន​ប្រឆាំង​ជាង ៥០​ពាន់​នាក់​ជួប​ប្រជុំ​គ្នា (VDO)

សម្ព័ន្ធភាពបីគណបក្ស ដែលសុទ្ធសឹងជាគណបក្សប្រឆាំង ដឹកនាំដោយលោក អាន់វ៉ា អ៊ីប្រាហីម (Anwar Ibrahim) បាន​ចោទសម្ព័ន្ធរណសិរ្សជាតិ ថាបានបង្កើតនូវអ្នកបោះឆ្នោតខុសច្បាប់ សន្លឹកឆ្នោតបន្លំ និងការបោកប្រាសផ្សេងទៀតជាច្រើន នៅពេលបោះឆ្នោតជាតិ កាលពីថ្ងៃទី៥ខែឧសភាកន្លងមកនេះ។

នាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាចាក (Najib Razak) បានបដិសេធការចោទប្រកាន់ទាំងនេះ ដោយបានអះអាងថា ការ​បោះឆ្នោត​បានប្រព្រឹត្តិទៅដោយសេរី និងត្រឹមត្រូវ។ គណបក្សរណសិរ្សជាតិ បានទទួលសម្លេងគាំទ្រចំនួន១៣៣កៅអី ពីក្នុងចំណោមកៅអីទាំង២២២ នៅក្នុងសភាជាតិ។ តែសម្ព័ន្ធភាពរបស់លោ អាន់វ៉ា អ៊ីប្រាហីម បានប្រកែកថា លទ្ធផល​ពិតប្រាកដ មានតិចជាងនេះ ៣០កៅអី។

ទោះជាយ៉ាងណា ក៏គេសង្កេតឃើញថា គណបក្សកាន់អំណាច បានបាត់បង់ប្រជាប្រិយភាពយ៉ាងច្រើន ពីក្នុងស្រទាប់​ពលរដ្ឋម៉ាឡេស៊ី ដោយទទួលបានសន្លឹកឆ្នោតសរុប តែ៥,២៤លានសម្លេងប៉ុណ្ណោះ ទល់នឹង៥,៦២លានសម្លេង របស់​គណបក្សដទៃទៀត។

[...]
បាល់ទាត់អង់គ្លេស៖ អាឡិច ហ្វឺកឺសិន នឹង​ទុក​ឲ្យ​មែនញ៉ូ «នៅ​កំព្រា»

បាល់ទាត់អង់គ្លេស៖ អាឡិច ហ្វឺកឺសិន នឹង​ទុក​ឲ្យ​មែនញ៉ូ «នៅ​កំព្រា»

គ្រូបង្ហាត់លោក អាឡិច ហ្វឺគឺសិន (Alex Ferguson) និងចាកចេញពីក្រុមបាល់ទាត់មែនឆេស្ទើ យូណាយធីត (Manchester United) នៅផុតសម័យកាលប្រកួតនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមនេះ តាំងពីឆ្នាំ១៩៨៦មក។ ឆ្នាំនេះលោកមានអាយុ​៧១ឆ្នាំ ហើយមកទល់នឹងបច្ចុប្បន្ន លោកបាននាំក្រុម ឲ្យក្លាយជាជើងឯកអង់គ្លេស (Premier League) ចំនួន១៣លើក និង​ឆេមពានលីក (Champions League) ចំនួនពីរលើក។


គ្រូបង្ហាត់លោក អាឡិច ហ្វឺគឺសិន នៅពេលក្រុមបាល់ទាត់របស់លោករកគ្រាប់បាល់បានម្ដងៗ។

លើកនេះ ជាលើកចុងក្រោយបង្អស់ ព្រោះលោកបានរំកិលឆ្នាំចូលនិវត្តន៍របស់លោក ជាញយដងមកហើយ។ អ្វីៗក៏នឹង​ត្រូវ​បានបញ្ចប់ រវាងលោក និងក្រុមបាល់ទាត់ដែលលោកបានថែរក្សា តាំងពី២៦ឆ្នាំមកនោះដែរ។ លោក អាឡិច ហ្វឺកឺសិន នឹង​ចាកចេញជាស្ថាពរ [...]