រ៉ូណាល់ដូ រំពឹង​ថា​នឹង​អាច​បន្ត​កិច្ច​សន្យា​ថ្មី​ជា​មួយ​រៀលម៉ាឌ្រីដ

រ៉ូណាល់ដូ រំពឹង​ថា​នឹង​អាច​បន្ត​កិច្ច​សន្យា​ថ្មី​ជា​មួយ​រៀលម៉ាឌ្រីដ

ខ្សែប្រយុទ្ធក្រុមអធិរាជសរៀលម៉ាឌ្រីដ (Real Madrid) គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ជឿថា គាត់នឹងអាចបន្ត​កិច្ចសន្យាថ្មីបន្តទៀត ជាមួយនឹងក្រុមនៅក្របខ័ណ្ឌឡាលីកា (La Liga)។


គ្រីស្ទែណូ រ៉ូណាល់ដូ ជាមួយនឹងម៉ូដសក់ថ្មី។ (រូបថត cnn.com)

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ (រ៉ូណាល់ដូ) បានផ្ទេរមកពីក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) មក​ចូលរួមក្រុមរៀលម៉ាឌ្រីដ កាលពីឆ្នាំ២០០៩ ក្នុងតម្លៃមួយខ្ពស់ជាងគេបំផុតលើពិភពលោក ប្រមាណជាង៩០លានអ៊ឺរ៉ូ (១១៨.៩៨លានដុល្លា) ហើយក្លាយជាកីឡាករដែលរកគ្រាប់បាល់បញ្ចូលទីបានច្រើនបំផុតនៅក្នុងប្រទេសអេស្ប៉ាញ។

បន្ទាប់ពីបរាជ័យក្នុងការការពារដំណែងជើងឯកឡាលីកា នៅរដូវកាលនេះរួចមក អនាគតរបស់រ៉ូណាល់ដូ ហាក់ដូចជា​មិន​ច្បាស់លាស់ [...]

កម្ពុជា៖ រដ្ឋសភា​អនុម័ត​ច្បាប់ តែ​មតិ​ថា​ជា​ច្បាប់​ដែល​មាន​ចរិក​នយោបាយ

កម្ពុជា៖ រដ្ឋសភា​អនុម័ត​ច្បាប់ តែ​មតិ​ថា​ជា​ច្បាប់​ដែល​មាន​ចរិក​នយោបាយ

ភ្នំពេញ៖ ទីបំផុតទៅ ច្បាប់ស្តីពី«ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តិឡើងក្នុងរយៈកាល​នៃកម្ពុជា​ប្រជាធិបតេយ្យ» ត្រូវបានអនុម័តកិច្ចប្រជុំវិសាមញ្ញ របស់រដ្ឋសភា កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣នេះ ដោយ​សម្លេងគាំទ្រ៨៦លើ៨៦សម្លេង។ តែសម្រាប់មតិមួយចំនួន យល់ថា ការអនុម័តច្បាប់នេះ មានចរិកនយោបាយ បម្រើឲ្យ គណបក្សកាន់អំណាច ខណៈដែលការបោះឆ្នោតនឹងឈានមកដល់ ក្នុងចុងខែកក្កដាខាងមុខ។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

បន្ទាប់ពីមានការស្នើសុំរបស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ខែឧសភានោះមក រដ្ឋសភារបស់ប្រទេសកម្ពុជា បាន​បើក​កិច្ចប្រជុំ«វិសាមញ្ញ»មួយ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីពិភាក្សានិងអនុម័តច្បាប់មួយនេះ [...]