អ៊ឹម ជីវ៉ា ថាក្រោយកែសម្ផស្ស ធី សុវណ្ណថា ចាស់ជាងអាយុ
ការបង្ហោះរូបថតប៉ុន្មានសន្លឹក ស្ដីពីជំហានដំបូង នៃការដើរចូល នៅក្នុងវិថីតារា របស់កញ្ញា ធី សុវណ្ណថា បានទាក់ទាញឲ្យលោក អ៊ឹម ជីវ៉ា អត់ទ្រាំមិននិយាយមិនបាន។ ប៉ុន្តែការនិយាយរបស់លោក ដែលត្រូវបានធ្វើឡើង យ៉ាងប្រយ័ត្នប្រយែងនោះ (ព្រោះខ្លាចរងបណ្ដឹង) ត្រូវបានយុវតី អ្នកគាំទ្រគណបក្សកាន់អំណាច ឆ្លើយតបមកវិញ យ៉ាងចាស់ដៃ។
ជាមួយនឹងការបង្ហោះ រូបថតប៉ុន្មានសន្លឹក របស់កញ្ញា ធី សុវណ្ណថា ដែលបានត្រូវបានបង្ហោះ កាលពីម្សិលម៉ិញ តារាសម្ដែងប្រុស លោក អ៊ឹម ជីវ៉ា បានសរសេររិះគន់យុវតីតារាហ្វេសប៊ុក ថាមិនស្អាត ដូចមុនពេលដែលនាងមានសម្រស់ បែបធម្មជាតិឡើយ។
លោកបានចាប់ផ្ដើមបញ្ឆេះកម្ដៅ នៅលើគណនេយ្យហ្វេសប៊ុករបស់លោក ដូច្នេះថា៖ «កាលពីមិនទាន់កែសម្ផស្ស កញ្ញា ធី សុវណ្ណថា គាត់ស្អាត សម្រស់បែបធម្មជាតិពិតមែន។ តែតាំងពីគាត់កែសម្ផស្សមក មើលទៅគាត់មិនសូវស្អាតដូចមុនទេ មុខរាងចំណាស់ ចាស់ជាងវ័យបន្តិច។ [...]