ចៅសង្កាត់សំរោងនៅតែមិនចុះហត្ថលេខាឲ្យលក់ដី ព្រោះសំអាងមានការជំទាស់
រឿងរ៉ាវសម្លកំពិស នៃការលក់ដីធ្លីមួយ បានបន្តទៅមុខ ពីមួយថ្ងៃទីមួយថ្ងៃ មួយអាទិត្យទៅមួយអាទិត្យ បង្ខំឲ្យម្ចាស់ដីធ្លីមួយកន្លែង មិនអាចធ្វើការលក់ដូរ ដីរបស់ខ្លួនបាន នៅក្នុងសង្កាត់សំរ៉ោង ខណ្ឌព្រែកញ្នៅ រាជធានីភ្នំពេញ។ បញ្ហានៅត្រង់ថា ម្ចាស់ដីបានអះអាងថា ខ្លួនមានឯកសារសព្វគ្រប់អស់ ក្នុងនាមជាម្ចាស់អចលនទ្រព្យ តែផ្ទុយទៅវិញ ចៅសង្កាត់ដែលក្នុងនាម ជាអាជ្ញាធរមូលដ្ឋាន មិនព្រមចុះហត្ថលេខា ឲ្យម្ចាស់ដីលក់ដី របស់ខ្លួននោះទេ។
ម្ចាស់ដីលោក ញ៉ឹម វង្ស់ បានប្រាប់ឲ្យដឹងថា លោកបានយកឯកសារទាំងអស់ ទៅជួនលោក ជា ខេមា អ្នកទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លីនេះ នៅខណ្ឌព្រែកព្នៅរួចហើយ។ មិនតែប៉ុណ្ណោះ ខាងសាលាខណ្ឌ ទាំងបានចារភ្ជាប់ ជាមួយឯកសារទាំងនោះទៀតថា ឲ្យចៅសង្កាត់ពិនិត្យ និងចុះហត្ថលេខា ព្រមឲ្យម្ចាស់ដីលក់ដីនោះ។ ប៉ុន្តែក្រោយពីទទួលបាន ឯកសារទាំងនេះរួច ចៅសង្កាត់នៅតែមិនព្រម ចុះហត្ថលេខាដដែល ដោយផ្តោតទៅលើការអះអាងថា [...]