ដីកាចាប់ខ្លួន សម រង្ស៊ី អនុវត្តខុសគោលការណ៍អាជ្ញាអស់ជំនុំ
ក្រុមប្រឹក្សាអ្នកច្បាប់ គណបក្សសង្រ្គោះជាតិ បានលើកឡើងពីទិដ្ឋភាពច្បាប់ ទាក់ទងដីកា បង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី របស់សាលាដំបូងរាជធានីភ្នំពេញ ថាពោរពេញដោយអសុពលភាព ក្នុងការអនុវត្តដីកា ព្រោះការ«មិន»ចោទប្រកាន់ ត្រួតគ្នានឹងទោស និងការ«មិន»អនុវត្តសាលដីកាស្ថាពរ របស់ស្ថាប័នអយ្យការ។
នៅក្នុងឯកសារជំនួយស្មារតី ដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ និងត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ បានធ្វើការសន្និដ្ឋានថា៖ «ដីការបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី មិនអាចអនុវត្តបានទេ ដោយផ្អែកលើមូលដ្ឋានច្បាប់ (...) ដែលបានបង្ហាញឲ្យឃើញ ពីការរលត់ទៅដោយស្ងៀមស្ងាត់ នៃអំណាចសាលដីកាស្ថាពរ របស់សាលាឧទ្ធណ៍។ (...) គោលការណ៍អាជ្ញាអស់ជំនុំ, លោកសម រង្ស៊ី ត្រូវបានទទួលស្គាល់ ដោយស្ថាប័នជាតិធំៗបី គឺ គ.ជ.ប រដ្ឋសភា និងព្រះមហាក្សត្រ។ លោក សម រង្ស៊ី [...]