ភ្លេចខ្លួនមួយភ្លែត ចោរលួចម៉ូតូបាត់ នៅព្រែកអញ្ចាញ
ភ្លេចមើលមួយភ្លែត ត្រូវចោរលួចម៉ូតូបាត់! តើចោរមានជំនាញ ខាងលួចរហ័ស ឬនៅប្រទេសកម្ពុជា សម្បូរចោរដល់ថ្នាក់ ទុកអ្វីប្រហែសបន្តិច ក៏ត្រូវចោរលួចបាត់ឬ?
នេះ ជាករណីចោរលួចម៉ូតូមួយគ្រឿង ដែលកើតឡើង នៅវេលាម៉ោង៤ និង៥០នាទី ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងហាងលក់កាហេ្វបាយ ឈ្មោះ «ម្លប់ស្វាយបាយមាន់ស្រែ» ស្ថិតនៅតាមផ្លូវលេខ៦ ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
លោក សេង សុថា ជាម្ចាស់ម៉ូតូហុងដាឌ្រីម សេរី ២០១៣ មានស្លាកលេខ បាត់ដំបង ១០ ៨២៧១ មានវ័យ ៤៦ឆ្នាំ បានឲ្យដឹងថា ជារៀងរាល់ព្រឹក លោកបានអូសម៉ូតូចេញពីបន្ទប់ មកទុកខាងក្រៅ ហើយគាត់បានរៀបសាច់អាំង និងតុការហ្វេដើម្បីលក់។ លោករៀបរាប់ថា លោកបានភ្លេចខ្លួនមួយភ្លែត ស្រាប់តែចោរលួចយកម៉ូតូនោះ ទៅបាត់។
រីឯមន្ត្រីសមត្ថកិច្ចនៅតំបន់នោះ បានទទួលស្គាល់ថា បានឲ្យដឹងថា មានសង្ឃឹមតិចតួចណាស់ ដែលអាចរកឃើញមុខសញ្ញាចោរ និងយកម៉ូតូមកវិញ។ លោក [...]