បើកលឿនដូចហោះ ជ្រុលទៅបុកអ្នកឆ្លងថ្នល់របួសធ្ងន់ទាំងពីរ
មនុស្សពីរនាក់ បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើង កាលពីវេលាម៉ោង ២០និង១០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ គ្រោះថ្នាក់នេះ បានបង្កឡើង ដោយអ្នកជិះម៉ូតូម៉ាក់ហុងដា សេ១២៥ ពណ៌ខ្មៅ មានស្លាក់លេខ ១CW-៩៦៣៣ បើកបរក្នុងទិសដៅ ពីជើងទៅត្បូង ដោយល្បឿនលឿន។ នេះបើតាមសាក្សី ដែលបានឃើញហេតុការណ៍ ដោយផ្ទាល់ភ្នែក។
សាក្សីបន្តថា លុះមកដល់ចំនុចកើតហេតុ ក៏ប្រទះជាមួយ និងម៉ូតូហុងដាវ៉េវ ព័ណខ្មៅ ស្លាក់លេខ ភ្នំពេញ ១BN-៣៣៩៧ បើកបរដោយបុរសម្នាក់ កំពុងឆ្លង់ផ្លូវ ពីជើងទៅត្បូង បណ្តាល ឲ្យអ្នកឆ្លងថ្នលរងរបួស បែកក្បាល ហើយសន្លប់បាត់មាត់ឈឹង ចំណែកឯអ្នកបង្កវិញ រងរបួស នៅត្រង់កូនដៃ ប៉ោងគ្រាប់ភ្នែក និងមានឈាមហូរតាមត្រជៀក ទៀតផង។
តាមមន្ត្រីសមត្ថកិច្ច ដែលបានទៅធ្វើការពិនិត្យ នៅក្រោយពេលកើតហេតុ បានប្រាប់ឲ្យដឹងថា យុវជនអ្នកបង្កមានឈ្មោះ ចូវ យ៉ាំតាង មានអាយុ១៩ឆ្នាំ ជាជនជាតិវៀតណាម មុខរបរ ជាកម្មករសំណង់ [...]