រនាំងផ្លូវនៅស្ដុបដេអ៊ិន បន្ទើសផ្លូវជនស្រវឹងបើកឡានផ្លាក ខ.ម
រនាំងផ្លូវបានដួលបែកបាក់ អស់ជាច្រើនផ្ទាំង ព្រោះទើសផ្លូវ របស់ជនស្រវឹងស្រា ដែលកាន់ចង្កូតឡាន មានពាក់ផ្លាកលេខ «ខ.ម»។ ជាលទ្ធផល ទាំងរនាំងផ្លូវទាំងរថយន្ដ បានខូចខាតទាំងសងខាង ខណៈមិនមាននរណាផ្សេង រងរបួស ឬមានគ្រោះថ្នាក់អ្វីផ្សេងឡើយ។
សាក្សីម្នាក់ នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ខាងលើ កើតឡើងកាលពីវេលាម៉ោង ០១ រំលងអធ្រាត យប់ថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចជិតស្តុបដេអ៊ិន ក្នុងសង្កាត់មិត្តភាព ខណ្ឌមករា រាជធានីភ្នំពេញ។ សាក្សីបន្តថា ឡានរងគ្រោះធុន Nissan Navara ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ២-១២៥០ បើកបរដោយបុរស មិនស្គាល់អត្តសញ្ញាពីរនាក់ ទាំងអការៈស្រវឹង។
សាក្សីប្រាប់បន្ថែមទៀតថា ឡានបង្កបើកបរ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់កន្លែងកើតហេតុ ជិតស្តុបដេអ៊ិន បានរ៉េចង្កូត ទៅបុករនាំងថ្មចែកផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់ជាច្រើនផ្ទាំង។ ដោយឡែកឡានបង្ក រងការខូចខាតផ្នែកខាងមុខ [...]