តើមានអព្ភូតហេតុអ្វីកើតឡើង បើផែនដីគ្មានខ្យល់អ៊ុកស៊ីសែន?
«យើងបានរកឃើញ ពីមហន្តរាយដ៏ខ្លាំងក្លាមួយបែបទៀត ដែលអាចកើតចេញ ពីការឡើងកម្ដៅនៅលើផែនដី ហើយមានគ្រោះថ្នាក់ខ្លាំងជាងមហន្តរាយដទៃផ្សេង» នេះជាការពន្យល់របស់អ្នកស្រាវជ្រាវពីរូប មកពីសកលវិទ្យាល័យ «Leicester» របស់អង់គ្លេស ស្ដីពីការសិក្សាមួយ ដែលត្រូវបានយកមកចុះផ្សាយ ក្នុងព្រឹត្តិប័ត្រ «Mathematical Biology»។
គ្រោះមហន្តរាយ
ដោយប្រើប្រាស់របៀបគណនាមួយ តាមបែបគណិតសាស្ត្រ អ្នកស្រាវជ្រាវទាំងពីរបានអះអាងថា បើការឡើងកម្ដៅជាសកល មានការកើនឡើង រហូតដល់៦អង្សាសេ បើធៀបទៅនឹងមុនសម័យកាលឧស្សាហកម្ម (ដើមសតវត្សទី១៩) នោះខ្យល់អ៊ុកស៊ីសែន នឹងលែងកើតមានតទៅទៀត ពីរូបធាតុបៃតង។ ដើមឈើ ព្រៃព្រឹក្សា ឬរូបធាតុបៃតងទាំងនោះ ត្រូវរស់អណ្ដែតនៅក្នុងសារជាតិទឹក (ចំហាយ ពពក...) ដែលមានផ្ទុកខ្យល់អុកស៊ីសែនសេសសល់ ប្រមាណជា២ភាគបី នៅលំហប៉ុណ្ណោះ។
ខ្សោះអស់អ៊ុកស៊ីសែន
[...]