All Articles of MONOROOM.info

នៅ​ពេល​ប្រមាញ់ តោ​ឈ្មោល ខុស​ពី​តោ​ញ៉ី ដូចម្ដេច?

នៅក្នុងដំណើរកំសាន្ដ ដ៏វែងអន្លាយមួយ ក្នុងឧទ្យាជនជាតិដ៏ធំ នៃខេត្ត «Cape Town» ប្រទេសអាហ្វ្រិក​ខាង​ត្បូង ក្រុមអ្នកទេសចរណ៍ជាច្រើន ដែលជិះនៅក្នុងរថយន្ដ បានមានឱកាសដើម្បីទស្សនា នូវការ​ប្រមាញ់​ដ៏​ពិតៗ របស់សត្វតោ ទៅលើក្រុមគោព្រៃ។ ហើយឈុតឆាកដ៏កម្រមួយ បានកើតឡើង នៅចំពោះ​ក្រុម​អ្នក​ទេសចរណ៍ ខណៈទេសចរណ៍ម្នាក់ បានផ្តិតយកទិដ្ឋភាពនេះ មកដាក់បង្ហោះ នៅលើ«យូធូប»។

ក្រុមគោព្រៃជាច្រើនរយក្បាល បានឆ្លងស្ទឹងឡើងគោក តែត្រូវបានចាំឆ្មក់ ដោយតោញីមួយ​ក្បាលនៅ​ទី​នោះ។ ប៉ុន្តែតោញីមួយនេះ មិនអាចចាប់គោព្រៃណាមួយ ដើម្បីធ្វើជាចំណើបានឡើយ ដោយហេតុថា ហ្វូង​គោដែល​ស្ថិតនៅក្នុងសភាពភ្ញាក់ផ្អើល បានរត់ដោយល្បឿនដ៏លឿន យកតែប្រាស់អាយុ រៀងៗខ្លួន។ ដូច្នេះ រឿងមួយដែលតោញី ត្រូវធ្វើក្នុងពេលនេះ គឺ«រង់ចាំ» ដោយអង្គុយនៅស្ថៀម រកមើលថាតើគោណា ដែលវា​អាច​ចាប់បាន។

រំពេចនោះ តោឈ្មោលមួយក្បាល បានហក់ចូលមក ហើយវាមិនបាន«រង់ចាំ» ដូចតោញីនោះទេ។ [...]

បារាំង​ទំនង​ជា​អស់​គ្រាប់​បែក ទម្លាក់​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​ហើយ!

បារាំង​ទំនង​ជា​អស់​គ្រាប់​បែក ទម្លាក់​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​ហើយ!

នៅពីរថ្ងៃ បន្ទាប់ពីភេរវកម្មវាយប្រហារ កណ្ដាលរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងមក គឺនៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ប្រទេសបារាំងបានបើកការវាយប្រហារ តាមផ្លូវអាកាសយ៉ាងសន្ធាប់ ទៅលើទីតាំងនានា នៃ​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ជា​ពិសេស​នៅ​ក្នុងទីក្រុង រ៉ាកា (Raqqa) ដែលជាបញ្ជាការដ្ឋាន របស់ក្រុមភេរវជន។ នៅក្នុងរយៈពេល៣ថ្ងៃ យន្ដហោះ​ប្រមាញ់​១០គ្រឿង របស់បារាំង បានទម្លាក់គ្រាប់បែក ច្រើនជាង៦០គ្រាប់ទៅលើទីនោះ។

ទម្លាក់គ្រាប់បែករាល់ថ្ងៃ

អ្នកជំនាញខាងកងទ័ពអាកាសម្នាក់ បានថ្លែងប្រាប់សារព័ត៌មាន ដែលចេញផ្សាយប្រចាំថ្ងៃមួយនេះថា៖ «យើង​បានវាយប្រហារ នៅពេលនេះ មានចំនួនច្រើនជាង ក្នុងប្រទេសលីប៊ី កាលពីឆ្នាំ២០១១»។

ការចូលរួមរបស់បារាំង ក្នុងការទម្លាក់គ្រាប់បែក ជាមួយនឹងក្រុមសម្ព័ន្ធមិត្តអន្តរជាតិ [...]

ពេជ្រ សោភា លា​ឈប់ ព្រោះ​មាន​បញ្ហា​ជាមួយ​ហង្សមាស?

ពេជ្រ សោភា លា​ឈប់ ព្រោះ​មាន​បញ្ហា​ជាមួយ​ហង្សមាស?

សំណេរមួយឃ្លា របស់តារាចម្រៀង កាលពីថ្ងៃអាទិត្យម្សិលម៉ិញ មិនសូវជាផ្ដល់ភាពកក់ក្ដៅ ដល់អ្នកគាំទ្រ​ប៉ុន្មានទេ។ នោះគឺតារាចម្រៀងភ្នែកស្រទន់ កញ្ញា ពេជ្រ សោភា ដែលល្បីល្បាញខ្លាំង ក្នុងបទ «Oh Better Day» បានប្រកាសចាកចេញ ពីផលិតកម្មហង្សមាស និងរស្មីហង្សមាស ដែលនាងធ្លាប់​បាន​រួមរស់ សុខ​ស្រួល​ជាមួយ មិនតិចជាងមួយទសវត្សន៍មកហើយ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀង ដែលគេអាចអានបាន មានឃើញកញ្ញា ពេជ្រ សោភា សរសេរ​ថា៖ «នាងខ្ញុំ ពេជ្រ សោភា នឹងលាឈប់ធ្វើនៅ ហង្សមាស និងរស្មីហង្សមាសហើយ។ តែនាងខ្ញុំ នឹងធ្វើ​ការងាររបស់នាងខ្ញុំអោយចប់ គឺ (ក្នុងកម្មវិធី) The Voice Cambodia។» នាងបានសរសេរ ថ្លែង​អំណរ​គុណ​ដល់ក្រុមហ៊ុន ដែលបានធ្វើឲ្យជីវិតគ្រួសារនាង បានល្អរហូតមកដល់ថ្ងៃនេះ។ តារាចម្រៀង បាន​សរសេរ​ថា៖ «ខ្ញុំមានថ្ងៃនេះ គឺបានមកពីហង្សមាសទាំងអស់»។

ទទួលយកលែងបាន...

[...]

មូលហេតុ​ទាំង​១០ ដែល​អ្នក​ត្រូវ​ចេះ​ក្បាច់​គុន ឬ​ចំបាប់​សេរី

ក្បាច់គុនសេរី ឬពាក្យអង់គ្លេសហៅថា «Mixed Martial Arts» កាន់តែមានប្រជាប្រិយភាព នៅក្នុងស្រទាប់​យុវជន ហើយនៅក្នុងវីដេអូខាងលើនេះ មានពន្យល់ពីមូលហេតុទាំង១០ ដែលអ្នកចាំបាច់ ត្រូវហាត់ក្បាច់គុន។ ប៉ុន្តែការហ្វឹកហាត់ ស្ថិតក្នុងវិញ្ញាសាររបៀបនេះ មិនមែនមានតែ«ក្បាច់គុនសេរី»ទេ តែអ្នកនៅមានជម្រើស​ជាច្រើនទៀត ដូចជាប្រដាល់ ការ៉ាតេ ហ្សូដូ ឬតៃក្វាន់ដូជាដើម។

សម្រកទម្ងន់ ព្រោះហាត់ក្បាច់គុន អាចកាត់បន្ថយកម្ដៅកាឡូរី ប្រមាណជា១០០០កាឡូរី នៅក្នុងមួយម៉ោង។ មានភាពក្លាហានជាមុន មានការជឿទុកចិត្តលើខ្លួនឯង អាចការពារខ្លួនដោយខ្លួនឯង ឬអាចបង្កើត​ទម្រង់​ក្បាច់​គុន ដើម្បីភាពសប្បាយរីករាយ... មូលហេតុទាំងនេះហើយ ដែលបានផ្ដល់សារៈសំខាន់ ទៅឲ្យការហ្វឹកហាត់​កីឡា​បែបនេះ។៕

រត់​ផ្អើល ព្រោះ... ឃើញ​ក្រពើមក​ដើរ​លេង​ផ្សារ!

បុគ្គលិកបម្រើការ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម «Sugar Land» ក្នុងក្រុង ហ៊ូស្ដុន នៃរដ្ឋតិចសាស (អាមេរិក) បានជួបហេតុការណ៍ ដ៏ភ័យតក់ស្លុតមួយ ទាំងព្រឹកព្រលឹម នៅពេលដែលពួកគេ បានមកធ្វើការ កាល​ពី​ថ្ងៃ​សៅរ៍ ពីរសប្ដាហ៍មុន។ មានរឿងអី?  មាន! នោះគឺសត្វក្រពើមួយក្បាល់ មានបណ្ដោយប្រមាណ​ជា៣,៨០​ម៉ែត្រ និង​៣៦០គីឡូម៉ែត្រ បាន​ចូល​មក​ដើរ​កំសាន្ដ នៅក្នុងចំណតរថយន្ដ នៃមជ្ឈមណ្ឌល។

បើទោះជាសត្វសាហាវនេះ បានខ្វាក់ភ្នែកមួយចំហៀង និងមានអាយុប្រមាណជា៥០ឆ្នាំទៅហើយក្ដី តែវា​នៅ​តែមានភាពចាំបាច់ណាស់ ដែលក្រុមនគរបាល ចាំបាច់ត្រូវរកការធ្វើអន្តរាគមន៍ ពីសំណាក់អ្នកជំនាញ ខាង​ចាប់ក្រពើ។ ក្រុមអ្នកជំនាញ បានចូលមកចាប់ចងក្រពើ ដោយរំនឹងខ្សែពួរដ៏មាំមួយ ហើយបានយកក្រណាត់ មកបិទភ្នែកវា ដើម្បីងាយស្រួល ក្នុងការដឹកបញ្ជូនវាចេញទៅ។

សត្វក្រពើ ទំនងជាបានវាចេញពីព្រៃមួយ នៅតំបន់នោះ ដែលព័ទ្ធខ្វាត់ខ្វែង ដោយទឹកបឹងបួ និងទន្លេមួយផង៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...