All Articles of MONOROOM.info

អាមេរិក​ត្រៀម​បញ្ជូន​ឧទ្ធម្ភាគចក្រ ទៅ​ជួយ​អៀរ៉ាក់​វាយ ISIS

អាមេរិក​ត្រៀម​បញ្ជូន​ឧទ្ធម្ភាគចក្រ ទៅ​ជួយ​អៀរ៉ាក់​វាយ ISIS

ប្រសិនបើនាយករដ្ឋមន្ត្រីអៀរ៉ាក់ លោក ហេឌ័រ អាល់-អាបាឌី (Haider al-Abadi) ធ្វើសំណើរសុំ នោះ​សហរដ្ឋ​អាមេរិក បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការជួយកងទ័ពអៀរ៉ាក់ ជាមួយនឹងមធ្យោបាយ«បន្ថែម» ដើម្បី​ដំណ្ដើម​យកក្រុង រ៉ាម៉ាឌី ឲ្យបានមកវិញ ក្នុងនោះ មានទាំងការបញ្ជូនឧទ្ធម្ភាគចក្រចម្បាំង និង​ទីប្រឹក្សា​យោធា ដើម្បីជួយជ្រោមជ្រែង កងកម្លាំងរបស់ប្រទេសអៀរ៉ាក់។ នេះជាការថ្លែងអះអាង កាលពីថ្ងៃពុធនេះ របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក អាស្ដុន កាទ័រ (Ashton Carter) នៅចំពោះ​គណៈកម្មការ ទទួល​បន្ទុក​​ខាង​យោធា របស់​ព្រឹទ្ធសភា​អាមេរិក។

ប្រមុខមន្ទីរប៉ង់តាហ្គោនរូបនេះ បានអំពាវនាវ ទៅដល់សហគមន៍អន្តរជាតិ ឲ្យបន្ថែមការខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ លោកបានថ្លែងឡើងថា៖ «យើងត្រូវធ្វើគ្រប់យ៉ាង ឲ្យកាន់តែខ្លាំងជាងមុន»។

សុំឲ្យរ៉ូស្ស៊ី ចូលមកខាងដែលត្រឹមត្រូវ...

[...]
ធ្វើ​យ៉ាង​ដូចម្ដេច នៅ​ពេល​ iPhone ដើរ​«យឺត»​ជាង​រាល់​ដង?

ធ្វើ​យ៉ាង​ដូចម្ដេច នៅ​ពេល​ iPhone ដើរ​«យឺត»​ជាង​រាល់​ដង?

នេះជាការរកឃើញ របស់អ្នកជំនាញខាងពិសោធន៍ទូរស័ព្ទមួយរូប លោក «Marc Forrest» ដែលបាន​រៀប​រាប់ នូវដំណោះស្រាយនេះឡើង នៅក្នុងគេហទំព័រផ្ទាល់ខ្លួន របស់លោក។

មូលដ្ឋាននៃការផ្ដល់ល្បឿនដូចមុន ទៅឲ្យទូរស័ព្ទអាយហ្វូននោះ គឺគេត្រូវចូលទៅសម្អាតការចងចាំ​ទាំង​ឡាយ ដែលមាននៅក្នុងអង្គចងចាំរស់ (RAM) របស់វា។ បើអញ្ចឹងត្រូវធ្វើដូចម្ដេច?

១) អ្នកត្រូចចុចប៊ូតុង «Power On/Off» ឲ្យជាប់ រហូតប្រអប់មួយចេញមក សួរអ្នកថា តើអ្នកចង់បិទទូរស័ព្ទ​ឬ​ទេ។ កុំរវល់ជាមួយប្រអប់នេះ និងកុំឆ្លើយអ្វីទាំងអស់ (សូម្បីតែ Cancel ក៏កុំឆ្លើយ)។

២) ចុចឲ្យជាប់ លើប៊ូតុង «Home»។ លុះប៉ុន្មានវិនាទីក្រោយមក ទូរស័ព្ទនឹងវិលត្រឡប់ ទៅកាន់​ទំព័រ​ដើម​វិញ ឬ«Home»។

ISIS បង្ហោះ​ចម្រៀង​ឃោសនា​ជា​ភាសា​ចិន ជា​លើក​ទី​មួយ

ISIS បង្ហោះ​ចម្រៀង​ឃោសនា​ជា​ភាសា​ចិន ជា​លើក​ទី​មួយ

ចម្រៀងឃោសនា ជាភាសាចិន កុកងឺ នេះ មានលក្ខណៈជាចម្រៀងប្រពៃណី មានរយៈពេលជិត៤នាទី និង​មាន​ចំណងជើងថា «Mujahid»។ ចម្រៀងត្រូវបានយកមកបង្ហោះ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នៅតាម​បណ្ដាញ​អ៊ិនធើណែត ដោយមជ្ឈមណ្ឌល «Al Hayat» ដែលជាស្ថាប័នផ្សព្វផ្សាយ និងទំនាក់ទំនង ជា​ភាសា​បរទេស របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យកាត់​អង់គ្លេស​ហៅ ISIS)។

ក្រុមភេរវជន បានដង្ហោយហៅ តាមរយៈចម្រៀងនោះ ទៅកាន់«បងប្អូនម៉ូស្លីម»ទាំងអស់ ឲ្យ«ភ្ញាក់ឡើង» ដៃ​កាន់​អាវុធដើម្បី«ប្រយុទ្ធ»។ បើតាមការបកប្រែក្រៅផ្លូវការ ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ចម្រៀងនោះ បាន​បញ្ជាក់​ដូច្នេះថា៖ «ពលីជីវិត ក្នុងពេលប្រយុទ្ធនៅសមរភូមិ ជាក្ដីសុបិន្ដរបស់យើង»។

[...]
​អូស្ត្រាលី៖ បុរស​​ម្នាក់​ប្រទះ​«តុកកែ»​១,៥ម៉ែត្រ លើ​ជញ្ជាំង​ផ្ទះ​ខ្លួន

​អូស្ត្រាលី៖ បុរស​​ម្នាក់​ប្រទះ​«តុកកែ»​១,៥ម៉ែត្រ លើ​ជញ្ជាំង​ផ្ទះ​ខ្លួន

នរណាមួយមិនភ័យ... នៅពេលដែលផ្ទះ ដែលខ្លួនធ្លាប់រស់នៅរាល់ថ្ងៃ ស្រាប់តែមានភ្ញៀវដ៏ចម្លែកម្នាក់ បាន​ចូលមកសួរសុខទុក្ខ ទាំងមិនបានអញ្ជើញ យ៉ាងដូច្នេះនោះ? បន្ទាប់ពីត្រឡប់ ពីធ្វើការងារកំប៉ិចកំប៉ុក នៅ​ក្នុង​សួនច្បារក្រោយផ្ទះរួច លោក អេរិច ហូឡង់ (Eric Holland) បានត្រឡប់មកលំនៅដ្ឋានវិញ តែលោក​បាន​សម្ដែង​​ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅនឹងជញ្ជាំងផ្ទះលោក មានសត្វ«តុកកែ»ដ៏ធំមួយ កំពុងសំងំ​យ៉ាង​ស្ងាត់​ស្ងៀម នៅទីនោះ។ នេះបើតាមរបាយការណ៍មួយ របស់សារព័ត៌មាន «The Guardian» ដែល​មាន​ស្នាក់ការ​​សាខា​របស់ខ្លួន ក្នុងប្រទេសអូស្ត្រាលី។

«ចុមយក្ស! ស្អីគេអញ្ចេះ?»

បុរសរូបនេះ ដែលកំពុងរស់នៅក្នុងក្រុង «Thurgoona» នៃរដ្ឋ «New South Wales» ប្រទេសអូស្ត្រាលី បាន​ថ្លែងប្រាប់សារព័ត៌មានថា៖ «ខ្ញុំមើលឃើញអ្វីមួយ ដូចជារង្គើៗ នៅពេលដែលខ្ញុំចេញពីរោងជាង ក្នុង​សួន​ច្បារ នៅខាងក្រោយផ្ទះ។ នៅពេលខ្ញុំទៅមើលជិត [...]

អ្នក​ចាំទី​ឈ្លី​ខួង​កន្លែង​ដាក់​បាល់​ពិន័យ... ឯ​អ្នក​ទាត់​រអិល​ដួល!

បើគេជឿថា បាល់ទាត់ជាកីឡារ ដែលមានភាពយុត្តិធម៌ច្រើនបំផុតនោះ គឺពិតជាខុសហើយ។ ជាក់ស្ដែង​ណាស់ ដូចករណីកីឡាករចាំទី «Marwin Hitz» របស់ក្រុម «FC Augsbourg» ក្នុងប្រទេសអាល្លឺម៉ង់ នេះ​ជា​ដើម។ កាល​ពីរសៀលថ្ងៃី៥ ខែធ្នូ ឆ្នាំ២០១៥ ជំនួបរវាងក្រុម «FC Cologne» និងក្រុម «FC Augsbourg»  បាន​ឈាន​មកដល់ដំណាក់កាល ទាត់បាល់ពិន័យ១១ម៉ែត្រមួយគ្រាប់ ដោយសារអាជ្ញាកណ្ដាល មើលពីកំហុស របស់​កីឡាករ​ក្រុម «FC Augsbourg»។

ប៉ុន្តែកីឡាករចាំទី មិនបានទុកឲ្យការទាត់បាល់ពិន័យនោះ អាចប្រព្រឹត្តិទៅធម្មតា ដូចការប្រកួតផ្សេងៗ នៅ​ក្នុង​ពិភពបាល់ទាត់នោះទេ។ កីឡាករ «Marwin Hitz» បានយកជើង ជាមួយនឹងស្បែកជើង​ដែលមានបន្លា​របស់​ខ្លួន ទៅ​ឈ្លីខួង​ដីកន្លែងដាក់បាល់ពិន័យ បង្កឲ្យស្មៅនៅត្រង់ផ្ដុំនោះ របើកខ្ទេចខ្ទីអស់។ ជាលទ្ធផល ដែល​ដូច​ការ​ចង់​បាន របស់កីឡាករ «Marwin Hitz» ដែលលេងខូចនេះមែន គឺកីឡាករ «Anthony Modeste» របស់​ក្រុម «FC Cologne» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...