All Articles of MONOROOM.info

តើ​វាសនា​នៃកូនៗ របស់​អតីត​មេ​ដឹកនាំ​ផ្ដាច់ការ​លីប៊ី ក្លាយ​ជា​អ្វី?

តើ​វាសនា​នៃកូនៗ របស់​អតីត​មេ​ដឹកនាំ​ផ្ដាច់ការ​លីប៊ី ក្លាយ​ជា​អ្វី?

បងប្អួនត្រកូល កាដាហ្វី ដែលជាកូនរបស់លោក មូអាម៉ារ កាដាហ្វី (Mouammar Kadhafi) អតីត​មេ​ដឹកនាំ​ផ្ដាច់ការ របស់ប្រទេសលីប៊ី មានឈ្មោះ «Mohamed» «Saïf al-Islam» «Saadi» «Mouatassim» «Hannibal» «Saïf Al-Arab» «Khamis» និង«Milad (កូនប្រុសចិញ្ចឹម)»។ កូនស្រីបង្កើត​តែ​មួយ​គត់ របស់​លោក កាដាហ្វី មានឈ្មោះ «Aïcha»។

រីឯកូនស្រីចិញ្ចឹមម្នាក់ទៀត ឈ្មោះ «Hannah» ត្រូវបានរាយការណ៍ ថាបានស្លាប់ តាំងពីអាយុ១៥ខែ នាឆ្នាំ​១៩៨៦មកម្លេះ  នៅក្នុងការវាយប្រហារមួយ របស់កងទ័ពអាមេរិក។ សេចក្ដីរាយការណ៍​ផ្សេង​ទៀត បាន​អះអាង​ថា កូនស្រីឈ្មោះ «Hannah» នេះ កំពុងរស់រាន​មានជីវិតនៅឡើយ តែកូនស្រីរូបនេះ មិន​ចង់​ចេញ​ឈ្មោះ ជា​កូន​ចិញ្ចឹមរបស់លោក កាដាហ្វី ឡើយ។

ទាក់ទងនឹងចំណេះដឹងវិញ កូនៗរបស់លោក កាដាហ្វី ភាគច្រើនសុទ្ធសឹង ទទួលបានការរៀនសូត្រជ្រៅជ្រះ។ កូនៗមួយចំនួន បានចូលរៀន នៅសាលាជាន់ខ្ពស់ល្បីៗ នៅប្រទេសលោកខាងលិច ដូចជាលោក «Saïf [...]

ឈ្មួញ​ជួញ​គ្រឿង​ញៀន​ខ្លាំង​ជាង​គេ ប្រកាស​សង្គ្រាម​ប្រឆាំង ISIS

ឈ្មួញ​ជួញ​គ្រឿង​ញៀន​ខ្លាំង​ជាង​គេ ប្រកាស​សង្គ្រាម​ប្រឆាំង ISIS

ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យកាត់​អង់គ្លេស​ហៅ ISIS) កំពុង​មាន​សត្រូវ​ថែមម្នាក់ទៀត។ ហើយសត្រូវថ្មីមួយនេះ មិនមែនធម្មតាទេ! នោះ គឺក្រុមបណ្ដាញជួញដូរគ្រឿង​ញៀន របស់​លោក ជ័គីន អែលឆាប៉ូ ហ្គុម៉ាន់ ដែលជាប្រមុខក្រុមសង្គមងងឹត ដ៏មានឥទ្ធិពល​ជាងគេលើផែនដី និង​ដែល​កំពុងត្រូវស្វែងរកចាប់ខ្លួន។ មេឈ្មួញជួញគ្រឿងញៀន លោក អែលឆាប៉ូ បានថ្លែងប្រកាសសង្គ្រាម ប្រឆាំង​ក្រុម​រដ្ឋអ៊ីស្លាម ដោយបានអះអាងថា៖ «ទាហានរបស់ខ្ញុំ នឹងកំទេចពួកអ្នកឯង»។

ព័ត៌មាននេះ ត្រូវបានបង្ហើបឲ្យដឹង ដោយម្ចាស់គេហទំព័រ (Blog) មួយរូប ដែលត្រូវបានគេស្គាល់ថា មាន​ទំនាក់​ទំនង ជាមួយបណ្ដាញជួញដូរគ្រឿងញៀននេះ។ ម្ចាស់គេហទំព័រនោះ បានអះអាងថា ខ្លួនទទួលបាន នូវ​ទូរសា​​អេឡិចត្រូនិក ជាលក្ខណៈព្រមាន របស់មេឈ្មួញ អែលឆាប៉ូ ហើយបានយកទូរសានោះ មកបង្ហោះ នៅ​លើ​គេហទំព័រ​របស់លោក។

តើការប្រកាសសង្គ្រាមនេះ [...]

វាយ​កំទេច​ភេរវជន? លុចហ្សំប៊ួរ ប្រើ​ទាហាន​តែ២នាក់​ប៉ុណ្ណោះ!

វាយ​កំទេច​ភេរវជន? លុចហ្សំប៊ួរ ប្រើ​ទាហាន​តែ២នាក់​ប៉ុណ្ណោះ!

គ្មាននរណានឹកស្មានដល់ទេ នៅពេលដែលគេបានអានអត្ថបទ ដែលចេញផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង (APF) កាលពីថ្ងៃព្រហស្បត្តិ៍ ដែលបានអះអាងជាអាថ៌ថា កងកម្លាំងរបស់ប្រទេសលុចហ្សំប៊ួរ ដែល​បញ្ជូន​ទៅប្រទេសម៉ាលី នឹងកើនឡើងដល់ពីរនាក់ ខណៈការបញ្ជូនលើកមុន មានចំនួន១នាក់។ ដំណឹងនេះ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម នៅក្នុងប្រទេសនានា នាទ្វីបអ៊ឺរ៉ុបខាងលិច ផ្ទុះសំណើចសើចកាច់ក កាច់​ស្រង់។

អ្នកខ្លះខំប្រឹងសួរទៅ AFP វិញថា តើព័ត៌មាននេះ ពិតឬទេ ឬជាព័ត៌មានដែលមានប្រភេទចំអក? រីឯអ្នកខ្លះ​ដែល​​យល់​ថា មិនមែនជារឿងកុហកនោះ បានសរសេរសើចសប្បាយ ដាក់គ្នាទៅវិញទៅមកថា៖ «គ្រាន់​តែ​ឮសូរ​ទាហាន លុចហ្សំប៊ួរ តើក្រុមភេរវជនណាមួយ ដែលមិនញ៉ាក់សាច់?»

ឆ្លើយតបជាមួយនឹងសារព័ត៌មានលុចហ្សំប៊ួរ ជាភាសាបារាំង «L'Essentiel»  អ្នកនាំពាក្យក្រសួងការពារ​ជាតិ របស់​ប្រទេស​​លុចហ្សំប៊ួរ បានចេញមុខ [...]

រឿង​រ៉ាវ​កាណូត​ខ្មោច​ជា​ច្រើន កំពុង​លង​ប្រទេស​ជប៉ុន

រឿង​រ៉ាវ​កាណូត​ខ្មោច​ជា​ច្រើន កំពុង​លង​ប្រទេស​ជប៉ុន

តាំងពីខែតុលាមកម្លេះ ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន បានប្រទះយ៉ាងហោចកាណូតចំនួន១៤ នៅក្នុងសមុទ្រ​ជប៉ុន (ឬសមុទ្រខាងកើត បើតាមការហៅរបស់ជនជាតិកូរ៉េ) ជាមួយនឹងសាកសពជាង២០នាក់ នៅក្នុង​សភាព​សល់តែគ្រោងឆ្អឹង។ អ្នកទទួលខុសត្រូវឆ្មាំសមុទ្រម្នាក់ លោក «Shuichi Hashizume» បាននិយាយថា៖ «អ្នក​ជ្រមុជទឹករបស់យើង បានរកឃើញសាកសព៣ កាលពីថ្ងៃទី២៣ខែវិច្ឆិកាកន្លងទៅ ក្នុងនោះសាកសពពីរ គ្មាន​ក្បាលនោះទេ។ នៅពេលយើងស្រង់ កាណូតនោះឡើងមក យើងរកឃើញឆ្អឹងខ្មោច ចំនួន៦ទៀត នៅក្នុង​នោះ។»

អ្វីដែលគេដឹងនៅពេលនោះ គឺកាណូតមួយចំនួន មានដាក់សញ្ញា តាមបែបជនជាតិកូរ៉េ ដែលធ្វើ​ឲ្យ​គេ​គិត​ថា មកពីប្រទេសកូរ៉េខាងជើង តែគេនៅមិនទាន់​ហ៊ានអះអាង ថាពិតនៅឡើយ។ រហូតលុះត្រាមកដល់​ថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍មុន ទើបការអះអាង ពីប្រភពដើមរបស់កាណូត មានភាពច្បាស់លាស់ ដោយសារ​អាជ្ញាធរ​បាន​ស្រង់​កាណូតមួយទៀត នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពីកោះ សាដូ (Sado)។ [...]

លោត​ចូល​ក្នុង​បឹង ដើម្បី​គេច​នគរបាល ស្រាប់​តែ​ជួប​ក្រពើ!

លោត​ចូល​ក្នុង​បឹង ដើម្បី​គេច​នគរបាល ស្រាប់​តែ​ជួប​ក្រពើ!

ការលោតចូល ទៅក្នុងបឹងនោះ ខុសកន្លែង និងខុសពេល។ នេះជាការរៀបរាប់ ប្រាប់ទូរទស្សន៍ក្នុងតំបន់ របស់​លោក «Tod Goodyear» ភ្នាក់ងារនគរបាលប្រចាំក្រុង «Brevard» ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។ យុវជន​ម្នាក់ ដែលរងការសង្ស័យថា ជាចោរគាស់ផ្ទះ បានលោតចូល ទៅក្នុងបឹងមួយ ដើម្បីគេចពីការ​តាម​ចាប់​ខ្លួន ពីសំណាក់កងកម្លាំងនគរបាល។ យុវជននោះ ត្រូវបានខាំសម្លាប់ ដោយក្រពើមួយក្បាល ប្រវែង​ជាង​៣ម៉ែត្រ ដែល​រស់​នៅ​ក្បែរនោះ។

ក្រពើសម្លាប់មនុស្ស២២នាក់ តាំងពីឆ្នាំ១៩៤៨

នគរបាលបានថ្លែងឲ្យដឹងថា យុវជន «Matthew Riggins» អាយុ២២ឆ្នាំ បានបាត់ខ្លួន តាំងពីថ្ងៃទី១៣ ​ខែ​វិច្ឆិកា​កន្លងទៅ។ នៅថ្ងៃមុនការបាត់ខ្លួន យុវជនបាននិយាយ ប្រាប់សង្សារបស់ខ្លួនថា ខ្លួននឹងចូល ទៅក្នុងក្រុង «Barefoot Bay» ដើម្បីធ្វើសកម្មភាពគាស់ផ្ទះ លួចរបស់របរ ជាមួយនឹងជនសង្ស័យ មួយរូបទៀត។ នៅ​១០​ថ្ងៃ​ក្រោយមក អ្នកជ្រមុជទឹកជាច្រើននាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...