អ្វីទៅ ជាតួនាទី ភារកិច្ច និងសិទ្ធិ របស់ស្មៀនឃុំ-សង្កាត់?
មានប្រិយមិត្តអ្នកអានជាច្រើន បានសាកសួរពីតួនាទី ភារកិច្ច និងសិទ្ធិ របស់ស្មៀនឃុំ-សង្កាត ថាមន្ត្រីថ្នាក់មូលដ្ឋានទាំងនេះ ត្រូវធ្វើអ្វីខ្លះ និងត្រូវមានសិទ្ធិអំណាច នៅត្រឹមកម្រិតណា នៅក្នុងឃុំ-សង្កាត់? តើមន្ត្រីស្មៀន មានសិទ្ធិ«ចង្អុលមុខ» និងប្រើសំដី«ថ្លោសៗ» ដាក់មេឃុំ ឬចៅសង្កាត់ឬទេ?
ក្រៅពីសំនួរទាក់ទងនឹងសីលធម៌ អ្នកច្បាប់មួយរូបបានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងថា មន្ត្រីស្មៀនជាមន្ត្រីចាត់តាំង ក្រោមរចនាសម្ព័ន្ធ របស់ក្រសួងមហាផ្ទៃ និងខុសឆ្ងាយពីមេឃុំ ឬចៅសង្កាត់ ដែលជាមន្ត្រី ដែលត្រូវបានរាស្ត្របោះឆ្នោតជូន។ អ្នកច្បាប់រូបនោះ បានរៀបរាប់ទៀតថា នៅក្នុងប្រទេសប្រជាធិបតេយ្យ មន្ត្រីដែលទទួលបានសន្លឹកឆ្នោតពីរាស្ត្រ មានសិទ្ធិអំណាច ធំជាងឆ្ងាយ ពីមន្ត្រីដែលទទួលបានការចាត់តាំង។